ព័ត៌មានជាតិ

ខឹងប្រពន្ធសុំលែង! ទាញកាំបិតកាប់មិនប្រណី បណ្តាលឲ្យរងរបួសធ្ងន់ នៅក្រចេះ

ក្រចេះ: លោកវរសេនីយ៍ទោ ចាន់ សុខគីម អធិការស្រុកស្នួល បានប្រាប់ Post News ថា មានករណីហិង្សារវាងប្តីនិងប្រពន្ធ បានទាញកាំបិតកាប់ទៅលើប្រពន្ធ បណ្តាលឲ្យរងរបួសធ្ងន់។

ហេតុការណ៍កើតឡើង​នៅវេលាម៉ោង៨យប់ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិខ្វាន់ជាល ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។

បង្កដោយជនសង្ស័យជាប្តី ចំណែកស្រ្តីជាប្រពន្ធមានអាយុ២១ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។
ហើយភ្លាមៗនោះសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុ និងធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសទៅតាមនីតិវិធីច្បាប់។

លោក​អធិការស្រុកស្នួល បានបញ្ជាក់ពីមូលហេតុ ដោយសារជនសង្ស័យខឹងប្រពន្ធសុំលែង៕

មតិយោបល់