ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុននេះដែរ អ្នកគាំទ្រវិស័យកីឡាករប្រដាល់ ជាពិសេសអ្នកគាំទ្រដល់ កីឡាករ វ៉ន វីវ៉ា ដែលគេទទួលស្គាល់ថា ជាស្តេចប្រដាល់ នៅកម្ពុជា បន្ទាប់ពី លោក អេ ភូថង នោះ ត្រូវបាន អ្នកគាំទ្រចង់ឃើញ និងផ្គូរផ្គង ឲ្យ ជួបគ្នា ជាមួយនឹង កីឡាករលេខ ១ ថៃ ប៊ូខូវ ។
ការផ្គូរផ្គងនេះ ក្រោយ វ៉ន វីវ៉ា បានសួរទៅកាន់ អ្នកគាំទ្ររបស់ខ្លួន ថា”ចង់ឲ្យគាត់ ឡើងសង្វៀន បន្ត ឬបញ្ឈប់ ? ” ។ បញ្ហាសំនួរនេះដែរ នៅមិនទាន់មានចម្លើយ ច្បាស់លាស់នៅឡើយនោះទេ ខណៈគេជឿជាក់ថា សំនួរនេះបានចាក់ដោត ដោយជាប់ទាក់ទងនឹងតម្លៃខ្លួន ឡើងសង្វៀន តែប៉ុណ្ណោះ ។
ដូចដែលយើងបានដឹងស្រាប់ហើយ ប៊ូខូវ គឺជាកីឡាករលេខ ១ របស់ថៃ ឬអាចនិយាយថាជាស្តេចប្រដាល់ស៊េរី ដោយវាយគូប្រកួតឲ្យរាបក្រោមកណ្តាប់ដៃខ្លួន តើ វ៉ន វីវ៉ា អាចមានឱកាសជួបកីឡាករនេះដែរឬទេ ?
ថ្មីៗនេះដែរ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានចែកចាយ វីដេអូឃ្លិបមួយ បង្ហាញពី ប៊ូខូវ ហាត់សម ដោយឲ្យ គេវាយលើក្បាលពោះរបស់ខ្លួន ខ្លាំងៗ ដើម្បីបង្ហាញទៅកាន់ វ៉ន វីវ៉ា ថា ខ្លួនវាយមិនឈឺនោះទេ តើវ៉ន វីវ៉ា អាចមានសង្ឈឹមថា នឹងឈ្នះអត់ ? បើខ្លាច កុំដាក់ពាក្យ នាំឈឺសាច់អត់អំពើ នោះទេ ។
តែទោះជាយ៉ាងណា ទស្សនិកជននៅតែចង់ឃើញ ថ្ងៃនោះ ដោយ វ៉ន វីវ៉ា ជួបជាមួយនឹង ប៊ូខូវ និងចង់ឲ្យអ្នករៀបចំការប្រកួត ស្នើផ្គូរផ្គង វាយលក្ខណៈអន្តរជាតិ ដើម្បីដឹងពីក្បាច់គុន នរណាខ្លាំង ជាងនរណា ? ឬមួយខ្លាច ថា វ៉ន វីវ៉ា មិនហាន មែនទេ ដោយឃើញវីដេអូឃ្លិបនេះ ? ៕
ទស្សនាឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់