ព័ត៌មានជាតិ

កូរ៉េខាងជើងអំពាវនាវឲ្យអាមេរិកដកទ័ព នឺងលប់ចោលសមយុទ្ធយោធាជាមួយនឹងកូរ៉េខាងត្បូង

 

បរទេស៖ប្រទេសកូរ៉េខាងជើងនៅព្រឹកថ្ងៃអង្គារនេះនិងត្រូវបានយកមកចេញផ្សាយដោយទីភ្នាក់ងារចិនស៊ិនហួបានធ្វើការប្រកាសអំពាវនាវឲ្យយោធាអាមេរិកក្នុងការចាកចេញពីប្រទេសកូរ៉េខាងត្បូងព្រមទាំងប្តេជ្ញាចិត្តថានឹងបន្តកសាងអាវុធនុយក្លេអ៊ែរដើម្បីឆ្លើយតបរាល់ការធ្វើសមយុទ្ធយោធារវាងគ្នាណាមួយនាពេលខាងមុខ។

លោក Kim Yo Jong មន្ត្រីជាន់ខ្ពស់នៃគណកម្មការគណបក្សកម្មកររបស់កូរ៉េខាងជើងបានថ្លែងនៅក្នុងសេចក្តីថ្លែងសន្ទរកថាមួយថាអាមេរិកនិងកូរ៉េខាងត្បូងដែលមានផែនការធ្វើសមយុទ្ធយោធារវាងគ្នានោះអាចបង្កឲ្យស្ថានភាពអស្ថេរភាពកាន់តែមានភាពច្បាស់លាស់ជាមិនខាន។

គួរឲ្យដឹងដែរថាសមយុទ្ធយោធារវាងកូរ៉េខាងត្បូងនិអាមេរិកដែលត្រូវបានរៀបចំរួចរាល់នឹងត្រៀមដំណើរការនោះមានដូចជានៅថ្ងៃទី ១០ដល់ ថ្ងៃទី១៣ ខែសីហាដែលមានឈ្មោះថា Exercies of the staff for crisis control និងសមយុទ្ធយោធាចន្លោះពីថ្ងៃទី១៦ទៅថ្ងៃទី ២៦ ខែសីហា ដែលមានឈ្មោះថា Combined Command Exercise៕

មតិយោបល់