បើយោងតាមលទ្ធផលព្យាករណ៍ បាល់ទាត់ចុងក្រោយ មុនការប្រកួត World Cup នឹងក្រូអាត បានឲ្យដឹងថា បើទោះបីជា ប្រេស៊ីល ដាច់ខាតត្រូវតែឈ្នះក្រូអាត សម្រាប់ជំនួបជើងដំបូងនៅរាត្រីនេះ ក៏ប៉ុន្តែ ប្រេស៊ីល មិនអាចឡើងទៅដល់ វគ្គផ្តាច់ព្រ័ត្របានទេ បើទោះបីជាដល់ ក៏មិនបានលើកពានដែរ World Cup ឡើយ ។
អ្នកវិភាគឯករាជ្យ ផ្នែកកីឡាករ នៅក្នុងប្រទេសអង់គ្លេស និង អេស្ប៉ាញ ដោយបូករួមទាំងសម្តី Pele ដែលនិយាយកន្លងមក ក្រុមតំណាងប្រទេសដែល ប្រេស៊ីល គួរខ្លាចមាន អាល្លឺម៉ង់ អេស្ប៉ាញ និងអាហ្សង់ទីន ដែលជាមុខព្រួញធំជាងគេ ដែលត្រូវបានគេផ្តោតថា ក្នុងចំណោម ៣ នឹងមាន មាន ក្រុមមួយលើកពាន ខណៈដែលបណ្តាប្រទេសផ្សេងៗ កំពុងទំនុកចិត្តលើក្រុមប្រទេសខ្លួន នឹងឈ្នះពាន ដូចជា អង់គ្លេល បារាំង ព័រទុហ្គាល និង អ៊ីតាលី ដែលបន្ទាប់បន្សំ ពីក្រុមខាងលើ ។
អ្នកវិភាគខាងលើបានបន្តថា បើទោះបីជា ប្រេស៊ីល ជាម្ចាស់ផ្ទះក្តី តែអ្វីដែលធ្វើឲ្យខ្លួនគិតហើយ គិតទៀត នោះគឺក្រុម អាល្លឺម៉ង់ ដែលជាក្រុមសម្បូរទៅដោយ កីឡាករជើងខ្លាំងៗ និងមានប្រវត្តិធ្លាប់ឈ្នះពានលំដាប់ទី ៣ នៃតារាងខណៈ ដោយឈ្នះ ពាន ៣ លើក សម្រាប់ World Cup ក្នុងនោះ មាននៅឆ្នាំ ១៩៥៤ ១៩៧៤ និង ឆ្នាំ ១៩៩០ ខណៈឆ្នាំ ២០០២ ត្រឹមតែបានឡើងដល់វគ្គចុងក្រោយតែប៉ុណ្ណោះ ក្នុងនោះដែរ ប្រេស៊ីល ឈ្នះពាន ៥ ដង និង អ៊ីតាលី ឈ្នះពាន ៤ ដង។
។
ការព្យាករណ៍ខាងលើ បានអះអាងហើយអះអាងទៀតថា លទ្ធផលចុងក្រោយ អ្នកនឹងបានឃើញថា មិនមែនជាប្រេស៊ីល ទេ ជាអ្នកលើកពាន គឺមានតែ ក្លិបពីរគត់ មានតែ អាល្លឺម៉ង់ និង អេស្ប៉ាញ ដែលត្រូវឡើងទៅជួបគ្នា យកលេខ ១ និង លេខ ២ នៅក្នុងព្រឹត្តិការណ៍ World Cup ។ តែទោះជាយ៉ាងណាលទ្ធផលនេះគ្រាន់តែជាការព្យាករណ៍ទុកតែប៉ុណ្ណោះ ៕
មតិយោបល់