ប្រេស៊ីល៖សម្រាប់ការប្រកួតកាលពីរាត្រីទៀបភ្លឺ វេលាម៉ោង ៣ និង ០០ នាទី ដល់ម៉ោង ៥ និង ០០ នាទី ក្រុមម្ចាស់ផ្ទះ ប្រេស៊ីលបានលុត ក្រុម ក្រូអាត ៣ – ១ ដោយមាន ៣ ពិន្ទុនាំមុខគេសម្រាប់ក្រុម A ។
https://i1272.photobucket.com/albums/y389/domneng/3D/fifa-world-cup-neymar_3154031_zpsd450d032.jpg
សម្រាប់គូនេះគ្រាន់តែបើកឆាកបានត្រឹមតែ ១១ នាទី ក្រុមភ្ញៀវ ក្រូអាត បាននាំមុខដោយលទ្ធផល ១ – ០ ដែលជាគ្រាប់បាល់ អនហ្គោល កីឡាករ Macelo ។ ក៏ប៉ុន្តែមួយជើងឆ្វេងរបស់ Neymar នៅនាទី ២៩ បានធ្វើឲ្យក្រុមអ្នកគាំទ្រម្ចាស់ផ្ទះ ប្រេស៊ីល ហើបគូថពីកៅអ៊ីវិញ ដោយតាមទាន់ស្មើ ១ – ១ ។
ក្រូអាតថ្វីថ្វិត គេគិតជាក្រុមអន់ ក៏ប៉ុន្តែ ការវាយលុកម្តងៗរបស់គេ ពិតជាធ្វើឲ្យ ប្រេស៊ីល បុកពោះដែរ តែការវាយលុកមិនបានសម្រេចនេះ ក៏ជាឱកាស ម្ចាស់ផ្ទះប្រេស៊ីល នាំមុខ សារជាថ្មី ដោយនាំមុខ ក្នុងលទ្ធផល ២ – ១ ដែលជាគ្រាប់បាល់ប៉េណ័លទី នៅនាទី ៧១ របស់ Neymar ។ លទ្ធផល ២ – ១ បានអូសបន្លាយរហូតដល់នាទី ៩០ ដែលធ្វើឲ្យអ្នកភ្នាល់ បុកពោះ គ្រូកៗ ជាក់ជាមិនខាន ខណៈដែលរងយកក្រូអាត ក៏ប៉ុន្តែនាទី ៩០ + ១ ភ្លែត Oscar លេងមួយចុងជើង ជួយឲ្យប្រេស៊ីល ឈ្នះ ៣ – ១ ដោយមាន ៣ ពិន្ទុ នាំមុខសម្រាប់ក្រុម A ៕
ទស្សនាឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់