រដ្ឋាភិបាលកណ្តាលរបស់ចិន បានប្រកាសឱ្យដឹងកាលពីថ្ងៃចន្ទថា ខ្លួននឹងបញ្ចេញមូលនិធិ ១៧៥ ពាន់លានយ័ន ( ២៨ពាន់លានដុល្លារ )ក្នុងរយៈពេល៥ឆ្នាំខាងមុខ ដើម្បីកែលម្អវិស័យអប់រំនៅ តាមតំបន់ក្រីក្រ។
វិធានការនេះ បានចូលរួមចំណែកនៅក្នុងកិច្ចខិតខំប្រឹងរបស់អាជ្ញាធរ ដើម្បីធ្វើឱ្យមានលំនឹងដល់វិ ភាជន៍នៃធនធានអប់រំ រវាងតំបន់ទីក្រុង និងជនបទ ដើម្បីធានាបាននូវការអប់រំស្មើភាពគ្នា ។
អនុរដ្ឋមន្ត្រីអប់រំ លោក លីវ លីមីន បានគូសបញ្ជាក់ថា អាទិភាពមុនគេគួរតែផ្តល់ឱ្យដល់ការលើក កម្ពស់វិស័យអប់រំនៅតាមតំបន់ក្រីក្រ ដើម្បីធានាបាននូវវិភាជន៍ទាន់ពេលវេលា និងប្រើប្រាស់ឱ្យមាន ប្រសិទ្ធភាពនូវមូលនិធិនេះ។
តាមទិន្នន័យរបស់ការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការរដ្ឋបានឱ្យដឹងថាៈ ការចំណាយសាធា រណៈសម្រាប់វិស័យអប់រំ មានចំនួន ២,១៨៧ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៣ គឺ កើនឡើង ៣% ក្នុងសន្ទស្សន៍ប្រចាំឆ្នាំ និងបានផ្តល់ជាសំខាន់ ដល់តំបន់ជនបទក្រីក្រ។
អង្គការហិរញ្ញវត្ថុកណ្តាលបានផ្តល់មូលនិធិ១៩ពាន់លានយ័ន កាលពីឆ្នាំកន្លងមកនេះ ក្រោមរូបភាព ឧបត្ថម្ភធន ដើម្បីកែលម្អអាហារូបត្ថម្ភ ព្រមទាំងផ្តល់មូលនិធិពិសេសមួយ ប្រមាណជា១០ពាន់លាន យ័នដើម្បីស្ថាបនាអាហារដ្ឋាន នៅតាមសាលារៀននានា៕
https://i1272.photobucket.com/albums/y389/domneng/3D/rural-school-in-china-800x500_zpsa6bd891c.jpg
មតិយោបល់