ព័ត៌មានជាតិ

បាតុករ​ប្រឆាំងនឹង World Cup នៅតែ​បន្ត​ក្លាយ​ជា​ភ្នក់ភ្លើង (Video Inside)

​បើ​យោង​តាម​ការចុះផ្សាយ CNN បានឲ្យដឹងថា មុន​ការបើកឆាក​ប្រកួត World Cup មាន​ភាពចលាចល ដោយ​ក្រុមប្រឆាំង​ព្រឹត្តិការណ៍​នេះ បាន​គប់​ដុំ​ថ្ម បំផ្លាញ់​របស់របរ​តាម​ទីសាធារណៈ ដែល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម ។នេះបើយោងតាមការចុះផ្សាយនៅថ្ងៃទី ១២ ខែ មិថុនា​។
2014-06-14_120429
​ផ្ទុះ​ហិង្សា​នេះ​ដែរ​យ៉ាងហោច​ណាស់​បណ្តា​លឲ្យមនុស្ស ៥ នាក់ រងរបួស ក្នុងនោះ​រួម​ទាំង អ្នកសារព័ត៌មាន​មក​ពី ស្ថានីយ៍ទូរទស្សន៍ អាមេរិក និង CNN ។​
​ការប្រឆាំង​តវ៉ា មិនឲ្យ​មាន​ការប្រកួត​ខាងលើ ពូក​ក្រុមបាតុករ បាននាំគ្នា ប៉ុនប៉ង់ បិទផ្លូវ ទៅកាន់ ពហុ​កីឡដ្ឋាន Corinthians ដែល​មាន​ចម្ងាយ​ពី ១៣ ម៉ែត្រ ពី កន្លែង​ប្រកួត​បើកឆាក​រវាង​ម្ចាស់ផ្ទះ ប្រេ​ស៊ីល និង ក្រូ​អាត​។​
​ដើម្បី​បង្ក្រាប ក្រុមបាតុករ​ទំនើង​ទាំងអស់នោះ ប៉ូលិស​បាន​ប្រើ​ហ្គាស បង្ហូរទឹកភ្នែក ដើម្បី​បំបែក​ក្រុម​បាតុករ​។
ដោយឡែកសម្រាប់ជន បរទេស ដែលជា​អ្នកគាំទ្រក្រុម​ខ្លួនជាង 600,000 នាក់ កំពុង​ធ្វើការត្អួញត្អែរ លើចំណុចនេះ ដែល​ធ្វើ​ឲ្យពកគេភ័យខ្លាច មានហេតុការណ៍ណាមួយ កើតនៅក្នុងអំឡុងពេលប្រកួត នៅពហុកីឡដ្ឋានតែម្តង ។ តែ​ទោះជាយ៉ាងណា អាជ្ញាធរ​បានបញ្ជាក់ថា ភាព​មិនល្អប្រសើរនេះ ត្រូវបានដោះស្រាយ ឲ្យជ្រះស្រឡះ បាន ៨០ ភាគរយ ហើយ៕​
​ទស្សនា​ឃ្លិប​ដូចខាងក្រោម​នេះ​៖​

មតិយោបល់