ព័ត៌មានជាតិ

ចិន​ឃាត់ខ្លួន​មនុស្ស​ជាង ៣៨០​នាក់ ពាក់ព័ន្ធ​ភេរវកម្ម​

​អាជ្ញាធរ​ចិន បាន​ឃាត់ខ្លួន​មនុស្ស​ប្រមាណ​ជា ៣៨០​នាក់ ដោយ​សង្ស័យ​ជា​ជំហាន​ដំបូង​ថា ក្រុម​មនុស្ស​ទាំងនេះ ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ភេរវកម្ម ខណៈ​ដែល​អាជ្ញាធរ​ប្រឈម​នឹង​ការដោះស្រាយ​បញ្ហា​អំពើហិង្សា ដែល​កើតចេញ​ពី​ក្រុម​កាន់​សាសនា​អ៊ីស្លាម​នៅ​ខេត្ត ស៊ី​ជាំ​ង​។​
10487788_802385616460433_1412387108_n
​ទូរទស្សន៍​រដ្ឋ​ចិន​បាន​ផ្សព្វផ្សាយ​ថា មនុស្ស​ទាំង​ជាង ៣៨០​នាក់​នោះ ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​ភេរវកម្ម ចំនួន​៣២​លើក នៅតាម​តាម​ផ្សារ​ក្នុង​ទីក្រុង Urumqi នៃ​ខេត្ត​ស៊ី​ជាំ​ង ហើយ​ការឃាត់ខ្លួន​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់​ពី​អាជ្ញាធ​របើក​យុទ្ធនាការ​ស៊ើបអង្កេត​ជិត​១​ឆ្នាំ​។​

​កាលពី​ខែ​ឧសភា​កន្លង​ទៅនេះ ក្រុម​សកម្មប្រយុទ្ធ​បាន​ចូល​ក្នុង​រថយន្ត​ចំនួន​២ ហើយ​បាន​សម្លាប់​មនុស្ស​អស់​៣៩​នាក់​។ ករណី​វាយប្រហារ​នោះ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ចោទប្រកាន់​ទៅលើ​ក្រុម​សកម្មប្រយុទ្ធ​នៅក្នុង​ខេត្ត​ស៊ី​ជាំ​ង​។​

​ខណៈពេល​ស៊ើបអង្កេត អាជ្ញាធរ​បាន​រឹបអូស​យកបាន​ឧបករណ៍​ចំនួន ២៦៤​ប្រភេទ និង​សារធាតុ​ផលិត​អាវុធជាតិផ្ទុះ​ចំនួន​៣,១៥​តោន​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ស៊ី​ជាំ​ង គឺជា​កន្លែង​ទឹកដី​កំណើត​នៃ​ជនជាតិដើម​អ៊ុយ​ហួរ កាន់​សាសនា​អ៊ីស្លាម​។ ជា​ញឹកញាប់ តែង​កើតមាន​ហិង្សា​ពី​ក្រុម​ជនជាតិដើម​ទាំងនោះ ដើម្បី​ទាមទារ​សិទ្ធិសេរីភាព​៕​

មតិយោបល់