ព័ត៌មានជាតិ

បុរស​នារី​២​នាក់​រងរបួស​ធ្ងន់​ខណៈរថយន្ដស្ទូច​បុក​ជាមួយ​ម៉ូតូ​ស្មាស​វី​

​ភ្នំពេញ ៖ បុរស​នារី​២​នាក់​បានរ​ង់​របួសធ្ងន់ខ​ណៈ​ដែល​ពួកគេ​បាន​ជិះ​ម៉ូតូ​ស្មាស់​វី មួយគ្រឿង ក្នុង​ល្បឿន​លឿន​ពេល​ដល់​ផ្លូវ​កោង​ចាប់​ហ្វ្រាំង​មិនទាន់ ក៏​ជ្រុល​ទៅ​បុក​ជាមួយ រថយន្ដស្ទូច​មួយគ្រឿង ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី យប់ ថ្ងៃ​២៤​ខែ​មិថុនា​ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​ស្ថាន​នី​ប្រេងឥន្ធនៈ​តេលា ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​៣៧១ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​
https://i1272.photobucket.com/albums/y389/domneng/3D/2014-06-25_100554_zpsb6c284fc.png
​យោង​ទៅ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​អោយ​បាន​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ស្មាស់​វី​មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CC-7872 ជិះ​ដោយ​បុរស​នារី​២​នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣៧១ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន ខណៈ​ដែល​មក​ដល់​ចំណុចកើតហេតុ ជា​ផ្លូវ​កោង​ចាប់​ហ្វ្រាំង​មិន​ទាន់ ក៏​ជ្រុល​ចង្កូត​ទៅបុក​ជាមួយ​រថយន្ដ​ស្ទូច​មួយ​គ្រឿង ពណ៌​លឿន ពាក់​ស្លាក​លេខ ភ្នំពេញ 5A-0521 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣៧១ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង បញ្ច្រាស់​គ្នា ចំ​ពីមុខ​មួយ​ទំហឹង បណ្ដោល​អោយ​បុរស​នារី​ទាំង​២​នាក់​ខ្ទាត​បោក​និង​ថ្នល់ រងរបួស​ធ្ងន់ ត្រូវ​រថយន្ដ​សាមុយ​មន្ទីរពេទ្យ​ឯកជន​ដឹកយក​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីរពេទ្យ ចំណែក​រថយន្ដ​ស្ទូច​បា​ន​ព្យាយាម​បើក​រត់គេច​ដល់​ចំណុច​មុខ​សិប្បកម្ម​សម្បត្តិ ក៏​ត្រូវ​ប្រជាពលរដ្ឋ​ជិះ​ម៉ូតូ​ដេញ​ឃាត់​បាន​ភ្លាមៗ​។​

​បន្ទាប់​ពី​កើតហេតុ​រថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច​ចុះ​មក​ត្រួតពិនិត្យ​និង​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើ​ការដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕​

មតិយោបល់