ព័ត៌មានជាតិ

មនុស្ស​៣​នាក់​​រងរបួស​ធ្ងន់​ស្រាល​ ខណៈម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង

​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​និង​ខ្មែរ​៣​នាក់​បានរ​ង់​របួសធ្ងន់​ស្រាល​ខណៈ​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ​បុក​គ្នា​ពេញទំហឹង នៅ​ចំណុចស្តុ​បទួល​ទំពូង តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង​កែង​ផ្លូវ​លេខ​១៦៣ ក្នុង​សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃទី​២៤​ខែ​មិថុនា​ឆ្នាំ​២០១៤​។
2014-06-25_102754
​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឲ្យដឹង​ថា​នៅ​មុខ​ពេល​កើតហេតុ​គេ​បាន​ឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាក សង់​កូរេ ពណ៌​ទឹកក្រូច ពាក់​ស្លាក​លេខ ភ្នំពេញ 1G-0012 ដែល​ជិះ​ដោយ​បុរស​ជនជាតិ​២​នាក់​ស្រវឹង​ជោកជាំ បាន​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៦៣ ក្នុង​ល្បឿន​លឿន ទិសដៅ​ពី​ជើង​ទៅ​ត្បូង ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ​ខាងលើ ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​គ្នា​ជាមួយ​និង​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ហុងដា គុប​មូល ពណ៌​ត្រីអ៊ី ពាក់​ស្លាក​លេខ ស៊េរី​ចាស់ ង​១៨៤៨ ភព​១ ជិះ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៦៣ ក្នុង​ល្បឿន​លឿន ពី​ទិស​ដៅ​ត្បូង​ទៅ​ជើង បណ្តាល​ឲ្យ​ម៉ូតូ​ទាំង​២​គ្រឿង​បុក​គ្នា​យ៉ាង​ពេញទំហឹង និង​ធ្វើឲ្យ​ម្ចាស់​ម៉ូតូ​ទាំង​ពីរ​រងរបួស​ធ្ងន់​ម្នាក់​និង​ស្រាល​២​នាក់​។ ក្រោយពេល​កើតហេតុ​ភ្លាមៗ រថយន្ត​សាមុយ​មន្ទីរពេទ្យ​ឯកជន​បាន​មក​ដឹង​ជនរងគ្រោះ​យក​ទៅ​មន្ទីរពេទ្យ​ព្យាបាល​តែ​ម្តង ហើយ​សមត្ថកិច្ច​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​និង​បាន​វាស់វែង​យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​ខណ្ឌចំការមន រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕​

មតិយោបល់