ព័ត៌មានជាតិ

ប្រជា​ពលរដ្ធ​នៅ​ភូមិ​កំពង់ស្វាយ​រិះគន់​អភិបាលក្រុង​បន្ទាយមានជ័យ​គ្មាន​ចិត្ត​ជួយ​សម្រាល​ភាពលំបាក​ប្រជាពលរដ្ឋ​

បន្ទាយមានជ័យ​៖​ប្រជា​ពលរដ្ធ​រស់នៅ​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​បាន​នាំគ្នា​និយាយ​ទាំង​កំហឹង​ថា​ផ្លូវ​ក្នុង​ភូមិ​កំពង់ស្វាយ​ខូចខាត​ខ្ទេចខ្ទី​ស្ទើរ​អស់​ទាំងស្រុង​គេ​ពុំ​ដែល​ឃើញ​មុខ​លោក​មេឃុំ​កំពង់​ស្វាយ អភិបាលក្រុង​និង​លោក​អភិបាលខេត្ត​ចុះ​មក​មើល​និង​ធ្វើ​ការជួសជុល​ផ្លូវ​ដ៏​សែន​លំបាក​នោះ​ឡើយ​ជាពិសេស​លោក​មេឃុំ​ដឹង​ហើយ​ថា​ផ្លូវ​ក្នុងភូមិ​នេះ​ពិបាក​ក្នុងការ​ធ្វើ​ចរាចរ​ទៅ​មក​ខ្លាំង​យ៉ាងណាក៏ដោយ​ក៏​លោក​មេឃុំ​ពុំ​ឈឺ​ក្បាល​អ្វី​នោះ​ដែរ​អស់​រយះពេល​ជាង​៦​ឆ្នាំ​កន្លង​មក​ហើយ​ទើប​ថ្ងៃទី​៣០​ខែ​កញ្ញា​ឆ្នាំ​២០១៤​នេះ​លោក​ប្រធាន​ភូមិ​កំពង់ស្វាយ​បាន​ផ្តួចផ្តើម​មូលមតិ​ចូល​លុយ​ជាមួយ​ប្រជា​ពលរដ្ធ​ទិញ​ដី​យកមក​ចាក់​ផ្លូវដ៏​សែន​លំបាក​នេះ​ដើម្បី​ឲ្យ​ប្រជា​ពលរដ្ធ​បានដើរ​ស្រួល​។​លោក ស៊ី កាស​ឈាវ ភេទ​ប្រុស​អាយុ ៥៥ ឆ្នាំ​ជា​មេ​ភូមិ​កំពង់ស្វាយ​បាន​និយាយ​ថា​ផ្លូវ​ក្នុងភូមិ​របស់​គាត់​ខូចខាត​ស្ទើរតែ​អស់​ទាំងស្រុង​ដោយសារតែ​ទឹកជំនន់​និង​ទឹកភ្លៀង​និង​ដោយសារតែ​រថយន្ត​ដឹក​ដី​បើក​កាត់​ទៅមកៗ​បែន​ខូច​ខ្ទេច​អស់​អស់​រយះពេល​៦​ឆ្នាំ​ហើយ​ទើប​ផ្លូវ​ក្នុងភូមិ​នេះ​ខូច​ស្ទើរតែ​ដើរ​ទៅ​មក​ពុំ​រួច​។​លោក​ឈាវ​បាន​និយាយ​បន្ត​ថា​ផ្លូវ​ក្នុងភូមិ​ខូច​ប៉ុណ្ណឹង​ហើយ​លោក​បាន​រាយការណ៍​ទៅ​លោក​មេឃុំ​និង​លោក​អភិបាលក្រុង​និង​លោក​អភិបាលខេត្ត​ដែរ​តែ​រយះពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​គេ​ពុំ​ដែល​បានឃើញ​អស់លោក​ទាំងនោះ​ចុះ​មក​ពិនិត្យ​និង​ធ្វើ​ការជួសជុល​ផ្លូវ​ក្នុង​ភូមិ​ដ៏​សែន​លំបាក​នេះឡើយ​។​ដោយសារ​ការរង់ចាំ​ការចុះ​មក​ធ្វើ​របស់​អស់លោក​ពុំបាន​ទៀត​នោះ​ទើប​ប្រជា​ពលរដ្ធ​ស្មាក់ចិត្ត​រៃលុយ​គ្នា​ទិញ​ដី​យកមក​ចាក់​ផ្លូវ​ដែល​ខូច​ដើរ​ដ៏​សែន​លំបាក​នោះ​។​លោក​ឈាវ​បាន​និយាយ​បន្ត​ថា​ផ្លូវ​ដែល​ប្រជា​ពលរដ្ធ​រៃលុយ​គ្នា​ចាក់​ថ្ងៃ​នេះ​ចាប់​ពី​ផ្លូវ​ចុះ​លេខ​៤​ដល់​ផ្លូវ​លេខ​៦​ដែល​មាន​ប្រវែង​២០០​ម៉ែត្រ​ត្រូវ​ចំណាយលុយ​ចាក់ដី​២០​ឡាន​គុណ​និង​មួយ​ឡាន​៨៥០០០​រៀល​ដែល​ប្រជា​ពលរដ្ធ​រស់នៅ​តាម​ផ្លូវ​នោះ​ចំនួន​២០​គ្រួសារ​ជា​អ្នកចេញ​។​ប្រជា​ពលរដ្ធ​រស់នៅ​តាម​ដងផ្លូវ​នោះ​បាន​និយាយ​ទាំង​កំហឹង​ថា​ផ្លូវ​ក្នុង​ភូមិ​ដែល​ខូច​ដើរ​មិន​ចង់​រួច​នេះ​សព្វថ្ងៃ​នេះ​ទាល់តែ​ប្រជាជន​ចេញ​លុយ​ធ្វើ​ខ្លួនឯង​ទើប​ផ្លូវ​បាន​ដើរ​ស្រួល​បើ​រង់ចាំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ចុះ​មក​ធ្វើ​នោះ​ដូច​កាប់​បំពង់​រង់ចាំ​ទឹកភ្លៀង​អញ្ចឹង​។​លោក​ឈាវ​បាន​សំនូមព​ដល់​លោក​អាជ្ញាធរខេត្ត​បើ​ផ្លូវលោក​ចាក់​ដើរ​ស្រួល​ហើយ​សូម​លោក​ចាក់​ដី​គ្រួស​ក្រហម​ពី​លើ​ផង​ទើប​វា​ជាប់​បាន​យូរអង្វែង​៕​
2014-10-01_092404

មតិយោបល់