ក្រុមហ៊ុន Google ធ្លាប់បានប្រកាសថា ខ្លួននឹងបញ្ចូលនូវភាសាថ្មីចំនួន ១៣បន្ថែមទៀត ទៅក្នុង Gmail ដែលបច្ចុប្បន្ននេះ មាន ៥៨ភាសា ដូច្នេះបើបន្ថែម ១៣ទៀត មានន័យថា វាកើនឡើងដល់ ៧១ភាសា។
នៅថ្ងៃនេះ ក្រុមហ៊ុន Google បានធ្វើដូចការសន្យារបស់ខ្លួនមែន ដោយបានបញ្ចូលនូវភាសាចំនួន ១៣បន្ថែមទៀត ដោយរួមមាន Afrikaans, Armenian, Azerbaijani (Azeri), ចិន (Hong Kong), French (Canada), Galician, Georgian,ឡាវ, Mongolian, Nepali, Sinhala, Zulu រួមនឹង ខ្មែរ។
នេះជាដំណឹងល្អមួយផងដែរ សម្រាប់ប្រជាជនខ្មែរ ដែលប្រើប្រាស់សេវាកម្ម Google ជាពិសេស Gmail ហើយសង្ឃឹមថា អនាគតដ៏ខ្លី Google នឹងកែតម្រូវការបកប្រែភាសាខ្មែរនៅលើ Google Translates ឲ្យបានល្អជាងនេះ៕
មតិយោបល់