គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) បាននិយាយកាលពីថ្ងៃចន្ទថា មនុស្សប្រហែល៤០.០០០នាក់ នៅមិនទាន់បានផ្លាស់ប្តូរលំនៅ ចេញពីលំនៅដ្ឋានរបស់ពួកគេ នៅក្នុងទី ក្រុងហ្សាម ប៊ុងហ្គា របស់ប្រទេសហ្វីលីពីនភាគខាងត្បូង អស់រយៈពេល៩ខែកន្លងមកហើយ បន្ទាប់ពីការវាយប្រហារបង្ហូរឈាមមួយ ដែលផ្ទុះឡើងរវាងកងទ័ពរដ្ឋាភិបាល និងពួកសកម្មប្រយុទ្ធម៉ូស្លីម។
ICRCបាននិយាយថា ភាគច្រើននៃអ្នកផ្លាស់ប្តូរទីលំនៅ បានធ្លាក់ចូលក្នុងភាពក្រីក្រនៅ មុនព្រឹត្តិការណ៍នៃជម្លោះកាលពីខែកញ្ញាឆ្នាំកន្លងទៅដោយបាន ធ្វើឱ្យពួកគាត់បាត់បង់អស់ផ្ទះសម្បែង និងទ្រព្យសម្បត្តិគ្មានសល់ ។
លោក ប៉ាស្កាល់ ម៉ូឆែល ប្រធានសម្របសម្រួល ICRC ប្រចាំនៅប្រទេសហ្វីលីពីនបាននិយាយថា ដំណើរការនេះត្រូវបានធ្វើឡើងនៅក្នុងការផ្លាស់ ប្តូរទីកន្លែង របស់រដ្ឋទៅកន្លែងបណ្តោះ អាសន្នមួយចំនួននៅជុំវិញទីក្រុង ៕
មតិយោបល់