មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតមាននៅលើបណ្តោញសង្គម ហ្វេសប៊ុក ខណៈពេលដែលគ្រូមន្តអាគមន៍ខ្មែរមួយរូប បានឆាបដែកគោលចេញពីពោះអ្នកត្រូវអំពើ ទាំងស្រស់ៗ។
បើយោងតាមបុរសម្នាក់ដែលបានបញ្ជាក់ថាខ្លួនជាសិស្សបាននិយាយថា អ្វីដែលគាត់បានឃើញនៅក្នុងវីដេអូឃ្លិបនេះ គឺជាការពិត ហើយអ្នកដែលដកដែកគោលចេញពីអ្នកដែលត្រូវអំពើនេះក៏ជារូបគាត់ផងដែរ។ មិនតែប៉ុណ្ណោះ ដោយសារតែជឿនឹងភ្នែកជាស្តែង បុរសដែលជាសិស្សរូបនេះ បានស្នើរឲ្យលោកគ្រូបង្កើត Page នៅក្នុងទំព័រហ្វេប៊ុសនៅថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៤ នេះ ហើយគាត់គឺជាអ្នកបង្កើត Page នេះឲ្យថែមទៀត។ រីឯអ្នកជំងឺដែលជាស្ត្រីម្នាក់នេះវិញ គឺចេះតែមានអាការៈតឹងណែនក្នុងដើមទ្រូង ពិបាកក្នុងខ្លួន ទើបគាត់រត់រកឲ្យអ្នកគ្រូជួយ។
សូមបញ្ជាក់ផងដែរថា Page ដែលនៅក្នុងហ្វេប៊ុករបស់គ្រូវមន្តអាគមន៍រូបនេះគឺមានឈ្មោះថា (គ្រូល្បី ៤ សាសន៍ គឺដោះអំពើ ដោះធ្មប់ មន្តអាគមន៍ស្នេហ៍ និងព្យាបាលជំងឺជាច្រើនមុខ)។
ទោះជាយ៉ាងណាក៏ដោយ ថ្វីត្បិតតែមានវីដេអូជាក់ស្តែង និងការអះអាងយ៉ាងណាក៏ដោយ ក៏នៅតែមានមនុស្សមួយចំនួនមិនជឿដដែល ហើយថែមទាំងបញ្ចេញមតិឆ្លើយបតមកវិញថា នេះគ្រាន់តែជាការបំភាន់ភ្នែកតែប៉ុណ្ណោះ អ្វីៗគឺមានមានភាពច្បាស់លាស់នោះទេ៕
ទាក់ទងទៅនឹងបញ្ហានេះដែរ គេហទំព័រយើងខ្ញុំមិនហ៊ានអេះអាងថាពិត ឬមិនពិតនោះដែរ តែប្រិយមិត្តទស្សនាវីដេអូឃ្លិប ហើយពិចារណាទាំងអ់សគ្នា ៕
មតិយោបល់