ប្រធានប្រតិបត្តិរបស់ក្លិប AC Milan លោក Adriano Galliani បានទទួចឲ្យដឹងថា គាត់មិនបានទទួលសំណើរពីក្លិបកាំភ្លើងធំ លើការចែចូវ ចង់បានកីឡាករខ្សែប្រយុទ្ធ Mario Balotelli ឡើយ។
យោងតាមប្រភពព័ត៌មានរបស់ ចចាមអារាមបានឲ្យដឹងថា អ្នកគ្រប់គ្រងក្លិបកាំភ្លើងធំ បានយល់ព្រម ទិញកីឡាករ ១៦ លានផោន ជាមួយនឹង Rossoneri សម្រាប់ផ្ទេរកីឡាករ សញ្ជាតិអ៊ីតាលី កំពូលឈ្លើយ Balotelli ។
ឆ្លើយតបជាមួយនឹងប្រភពព័ត៌មាចចាមអារាមនេះដែរ លោក Adriano Galliani បានច្រានចោលថា “យើងមិនបានទទួលសំណើរអ្វីទាំងអស់លើ ការចរចារទិញ កីឡាករ Balotelli ហើយពេលនេះក៏គ្មានអ្វីទំនាក់ទំនងជាមួយនឹងកាំភ្លើងធំដែរ” ។
តែបញ្ច្រាសមកវិញ ក្លិប AC Milan បានពិភាក្សា ជាមួយនឹង Orlando City លើការលក់កីឡាករ Robinho តែការពិភក្សានេះមិនទាន់ឈានដល់កិច្ចព្រមព្រៀងឡើយ។
មតិយោបល់