ព័ត៌មានជាតិ

អ្នកចាំទី​ក្រុម​តោ​ខៀវ កីឡាករ Petr Cech ប្តេជ្ញា​នៅ​ជាមួយនឹង​តោ​ខៀវ​

​អង់គ្លេស​៖ អ្នកចាំទី​ក្រុម​តោ​ខៀវ កីឡាករ Petr Cech បាន​ប្តេជ្ញាចិត្ត ជាមួយនឹង​អ​នា​គត់​របស់​ខ្លួន នៅពេលដែល​មាន​ព័ត៌មាន​ថា គាត់​អាច​នឹង​ផ្ទេរ ខណៈ​ដែល​មាន​គូប្រជែង​ក្នុង​ក្លិប ដោយ​មាន​អ្នកចាំទី​ដ៏​ល្អ​ថ្មី Thibaut Courtois ។​
​អ្នកចាំទី​លេខ ១ សញ្ជាតិ​ប៊ែលហ្សិក បាន​ចំណាយពេល បី​រដូវ​កាល​ចុងក្រោយ ដោយ​ខ្ចី​ពី ក្លិប Atletico Madrid តែ​ឥឡូវនេះ កំពុង​សំឡឹង​មើល​កន្លែង លេងឲ្យ​តោខៀវ ។​

​កាលពី​សប្តាហ៍​កន្លងទៅ​នេះ អ្នក​ចាំទី Petr Cech បាន​បង្ហាញ​នូវ​ការប្តេជ្ញាចិត្ត របស់​គាត់​ជាមួយ​នឹង​ក្រុម​ជម្រើសជាតិ តោ​ខៀវ ជា​លើកដំបូង ប៉ុន្តែ​មិន​មានន័យថា មិន​ផ្តាច់ទំនាក់ទំនង​ជាមួយនឹង​ការផ្លាស់ប្តូរ​ទៅ​ក្លិប​ផ្សេង​នោះទេ ។​

​ប្រាប់​ដល់ Ekipa24 អ្នកចាំទី​វ័យ ៣២ ឆ្នាំ​រូប​នេះ បានឲ្យដឹងថា “​ពេលនេះ​ខ្ញុំ​កំពុង​នៅ​តោ​ខៀវ បើទោះបីជា​មាន​អ្នកចាំទី​ថ្មី​ខ្លាំង​ក៏ដោយ តែបើ​ចង់​ដឹង​សមត្ថភាព​ខ្លួន​ខ្លាំង​ចាំបាច់​ត្រូវមាន​គូប្រជែង ” ។​
​ដោយឡែក​សម្រាប់ Jose Mourinho បាន​និយាយ​កាលពី​សប្តាហ៍​កន្លងទៅ ថា “​គាត់​ពិតជា​មាន​ភាពស្ទាក់ស្ទើ​ដើម្បី​ជ្រើសរើស ម្នាក់ ជា​អ្នកលេង​ទីមួយ ” ៕​
petr-cech_telegraphcouk

មតិយោបល់