ព័ត៌មានជាតិ

ព្រលាន​យន្តហោះ​ខេត្ត​ព្រះសីហនុ ទទួល​ជើង​ហោះ​ហើរក្រុមហ៊ុន​ស្កា​យ​វី​ង អេ​ស៊ា អ៊ែ​ឡាញ ចាប់ផ្តើម​ជើងហោះហើរ​ត្រង់​ពី​ប្រទេសកូរ៉

​ខេត្ត​ព្រះសីហនុ ៖​រសៀល​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៤ ក្រុមហ៊ុន​អាកាសចរ ស្តាយ​វី​ង អេ​ស៊ា អ៊ែ​ឡាញ បាន​ធ្វើ​ការហោះហើរ​ត្រង់​ពី​ប្រទេសកូរ៉​ចុះចត​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ។ លោក Khek Norinda Communications Dirimor Cambodia Airports​មាន​ប្រសា​សន៌ថា ក្រុមហ៊ុន​ស្កា​យ​វី​ង អេ​ស៊ា អ៊ែ​ឡាញ ហោះហើរ អា​បើ​ស ៣២០ ត្រង់​មក​ពី​ទីក្រុង​សេ​អូ​ល​ជើង​ទី​មួយ​មក​កាន់​ព្រលានយន្តហោះ​អន្តរជាតិ​កងកេង​ខេត្ត​ព្រះសីហនុ ជើងហោះហើរ​របស់​ក្រុមហ៊ុន​អន្តរជាតិ បានធ្វើការ​ចុះចត​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ បង្ហាញ​ថា​ទី​១ ព្រលាន​យន្តហោះ​នៅ​ខេត្ត​ព្រះសីហនុ​យើង​ធំ ទី​២ ភ្ញៀវទេសចរណ៌​បរទេស​ចាប់អារម្មណ៌​ឆ្មេរសមុទ្រ​របស់​កម្ពុ​ជា ពួក​គាត់​អាច​មក​សម្រាក​នៅ​ឆ្មេរ​សមុទ្រ​បាន​យូរ ដោយ​កន្លងមក​ភ្ញៀវទេសចរ​មក​ស្នាក់​នៅ​កម្ពុជា ប្រហែល ៥​ទៅ​៦​ថ្ងៃ បើ​គាត់​មក​លេង​កំសាន្ត​តំបន់​ឆ្មេរសមុទ្រ ពួក​គាត់​អាច​ស្នាក់​នៅ​យូរ​រហូតដល់ ១០​ថ្ងៃ ដោយសា​ប្រទេស​កម្ពុជា​យើង​មាន​ការអភិវឌ្ឍន៌​រីកចំរើន ។

​លោក Khek Norinda CommunicaTions Dirimor Cambodia Airports បានបញ្ជាក់​ថា ការហោះហើរ​ត្រង់​របស់​ក្រុមហ៊ុន ស្កា​យ​វី​ង អេ​ស៊ា អ៊ែ​ឡាញ ថ្ងៃនេះ មាន​ភ្ញៀវ​សរុប​១៧២​នាក់ និង​៦០​នាក់​ផ្សេង​ទៀត​ទៅ​ចុះចត​ខេត្តសៀមរាប ។ ការហោះហើរ​ត្រង់​ពី​ប្រទេស​កូរ៉េ​នា​ពេល​នេះ គឺជា​ការចាប់ផ្តើម​ដំបូង និង​ជា​ការសិក្សារ​លើ​ទីផ្សារ​របស់​កម្ពុជា​ផងដែរ ក្នុង​ការចាប់ផ្តើម​ការ​ហោះហើរ​ត្រង់​ក្នុង​ខែ​កក្កដា​នេះ មាន​០៤​ជើង​ក្នុង​មួយខែ ហើយ​ប្រសិន​នៅ​ខែ​១០ និង​ខែ ១១​ខាងមុខ មាន​ភ្ញៀវ​ទេសចរ​មក​ច្រើន ក្រុមហ៊ុន​ស្កា​យ​វី​ង អេ​ស៊ា អ៊ែ​ឡាញ និង​បង្កើន​ការហោះហើរ​ត្រង់​មក​កាន់​ខេត្ត​ព្រះសីហនុ​ជា​រៀងរាល់ថ្ងៃ ។​

លោក ឈិត សុខុន អភិបាលខេត្ត​ព្រះសីហនុ បាន​មាន​ប្រសា​សន៌ថា ការហោះហើរ​ត្រង់​មក​ខេត្ត​ព្រះសីហនុ​របស់​យើង ជា​សក្តានុពល​យ៉ាង​សំខាន់ ដោយ​អនុវត្ត​តាម​ប្រសា​សន៌ស​ម្តេច​តេជោ ហ៊ុន សែន បើកចំហរ​ជើងមេឃ​ទូលាយ​សម្រាប់​ឲ្យ​ការ ហោះហើរ​ទាំងអស់​ទាក់ទិន្ន​និង​ភ្ញៀវទេសចរណ៌​មកទស្ស​ន​កិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ខេត្ត​ព្រះសីហនុ​មាន​សក្តានុពល​ខាង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ធនធានធម្មជាតិ ដែលជា ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ទាំង​៣ និង​ជា​ប៉ូល​ទេសចរណ៌​យ៉ាង​សំខាន់​របស់​រដ្ឋាភិបាល ខេត្ត​យើង​ទទួលបាន​ភ្ញៀវទេសចរ​ជាច្រើន​កន្លងមក ដោយសារ​យើង​មាន​រមណីយដ្ឋាន​មួយចំនួន​មានដូចជា កោះ​រុង ឆ្មេរ​អូ​ឈើទាល និង​មាន​សណ្ឋាគារ​ធំៗ​ជាច្រើន និង​ការបំរើ​ភ្ញៀវ​នៅតាម ភោជនីយដ្ឋាន​ធ្វើអោយ​ភ្ញៀវ​មក​សម្រាក​លំហែកាយ ។​

​យើង​មាន​គម្រោង​នៅមុខ​ព្រលាន រៀបចំ​ជា​សួនច្បារ ដើម្បី​អោយ​ផ្លូវ​ទាំងអស់​នេះ​ស្អាត ហើយ​ចាប់ពី​ព្រលាន​រហូត​ដល់​ក្រុងព្រះសីហនុ យើង​ត្រូវ​ដាំ​ដើមឈើរ​អម​សងខាង​ផ្លូវ យើងក៌​មាន​គម្រោង​បើក​ផ្លូវថ្មី​មួយ​បន្ថែមទៀត គឺ​ចេញពី​ព្រលាន​កាត់​តាម​ពយ​ម៉ា​ចូវរ​ហូ​តដល់​អូត្រេះ ធ្វើឲ្យ​ខេត្ត​ព្រះសីហនុ​មាន​ផ្លូវ​ជា​រង្វង់​មូល គឺ​ទៅ​ដល់​ហើយ​មិន​ត្រឡប់​មក​ក្រោយ​វិញ​នោះទេ ហើយ​កា​គិតគូ​នេះ ដោយសារ​ផ្លូវ ចំណោទ​រាម គឺជា​ផ្លូវ​រថយន្ត​ដឹក​កុងតីនរ​ធុន​ធំ​ឆ្លងកាត់​ចុះ​ឡើង​ច្រើន​ដែល​តែងតែ​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ ក៌ដូចជា​ភ្ញៀវទេសចរ នៅ​ចុងឆ្នាំ​២០១៤​នេះ​យើង​ចាប់ផ្តើម​ឈូសឆាយ​ផ្លូវ​នេះ ។

​លោក​អភិបាលខេត្តឲ្យ​ដឹងប​ន្ថែ​ម​ទៀតថា យើង​មាន​គម្រោង​ស្មើ​សុំ​ទៅ​សម្តេច​តេជោ ដើម្បី​បើកផ្លូវ​ថ្មី​មួយ​នេះ​អោយបាន ៣០​ម៉ែត្រ ដើម្បី​សម្រួល​ចរាចរណ៌​ជូន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​មក​លេង​កំសាន្ត​នៅ​ខេត្ត​ព្រះសីហនុ ៕​
Shihanouk Airport

មតិយោបល់