ព័ត៌មានជាតិ

កុំស្មានថាមិនដឹង! ជិះម៉ូតូលក់ថ្នាំញៀនធ្វើរំភើយ ត្រូវប៉ូលិសចាប់បាន

ក្រចេះ: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកស្នួល សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំស្វាយជ្រះ កម្លាំងប្រជាការពារភូមិ ដឹកនាំដោយលោកវរ:សេនីយ៍ត្រី ប៊ុន សុខា អធិការរងប្រឆាំងគ្រឿងញៀន ធ្វើការបង្ក្រាបនិងឃាត់ខ្លួនបាន កាលពីវេលាម៉ោង៣និង៤០នាទី រសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចរវៀងជ័យ ភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ កៃ សុខណា ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិគ្រញូងសែនជ័យជើង ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ដកហូតបាន៖ ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនម៉ាទឹកកកចំនួន៤កញ្ចប់ (ក្នុងនោះមាន២កញ្ចប់ធំ និង២កញ្ចប់មធ្យម), ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន១គ្រឿង ដែលជនសង្ស័យដាក់ជាប់នឹងខ្លួន និងដកហូតម៉ូតូ១គ្រឿងម៉ាកវ៉េវឆ្លាម ពណ៌ខ្មៅ១គ្រឿង, ទូរសព្ទអ៉ិនចុចពិល១គ្រឿង និងប្រាក់រៀលចំនួន១៨ម៉ឺនរៀល។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមជាមួយវត្ថុតាងត្រូវបានឃាត់បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ចាត់ការបន្តរតាមនីតិវិធីច្បាប់បន្តទៀត៕

មតិយោបល់