ព័ត៌មានជាតិ

៧​ប្រទេស ដែល​រឹតបន្តឹង និង​ហាមឃាត់​ការប្រើ Facebook

​បច្ចុប្បន្ន​ចំនួន​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម Facebook បាន​កើនឡើង​ដល់​ជាង ១​ពាន់​លាន​នាក់ ហើយ​កាលពី​ថ្មីៗ​នេះ ក្រុមហ៊ុន Facebook បាន​ទិញ​យក​កម្មវិធី WhatsApp ក្នុងតម្លៃ ១៩​ពាន់​លាន​បន្ថែមទៀត ដើម្បី​ពង្រីក​វិសាលភាព​តាម​ប្រព័ន្ធ​អន​ឡា​ញ​។​

facebook-ban

​បើទោះបីជា​បណ្ដាញ​សង្គម​មួយ​នេះ​កំពុងតែ​មាន​ប្រជាប្រិយភាព​ក្ដី ប៉ុន្តែ​នៅ​តាម​បណ្ដា​ប្រទេស​មួយចំនួន​បានធ្វើការ​រឹតបន្ដឹង និង​មិន​អនុញ្ញាត​ឲ្យ​លេង ដោយ​មាន​ដូចជា ស៊ី​រី ចិន និង​អ៊ីរ៉ង់​ជាដើម​។​

​ខាងក្រោម​នេះ​គឺជា​បណ្ដា​ប្រទេស​មួយចំនួន​ដែល​ធ្លាប់​រឹតបន្ដឹង និង​បិទ​មិន​ឲ្យ​លេង Facebook៖

១.​អូស្ដ្រាលី​៖ ចំនួន​អ្នក​ប្រើ Facebook បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​ដែល​នាំ​ចេញ​សាច់គោ​ច្រើនជាងគេ​មួយ​នេះ ធ្លាប់​បាន​ធ្វើការ​រឹតបន្តឹង​ទៅលើ​ការប្រើ Facebook ក្នុងប្រទេស ដោយសារតែ Facebook បានអនុញ្ញាត​ឲ្យ​ក្មេង​ដែល​មាន​អាយុ​យ៉ាងតិច ១៣​ឆ្នាំ អាចបង្កើត​គណនី Facebook បាន កាលពី​ឆ្នាំ ២០១១ ក្រោយមក​ត្រូវ​បាន​រដ្ឋាភិបាល​បង្គាប់​ឲ្យ​កំណត់ដល់ ១៨​ឆ្នាំ​វិញ​។​

២.​ប្រទេស​បង់​ក្លា​ដែស​៖ ដោយសារតែ​មាន​ការ​បង្ហោះ​នូវ​ពាក្យ​មិន​សមរម្យ ជេរប្រមាថ ទើប​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ បាន​បង្កើត​នូវ​គណកម្មាការ​ត្រួតពិនិត្យ​ទៅលើ​បណ្ដាញ​សង្គម ជាពិសេស Facebook ដើម្បី​ការពារ​ស្ថេរភាព​សង្គម ព្រោះ​ថា​បាន​ជេរប្រមាថ​នេះ បាន​ធ្វើឲ្យ​មនុស្ស​ជាច្រើន​បាន​ស្លាប់ ដោយ​ការស្លាប់​នោះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ឧក្រិដ្ឋកម្ម​។​

៣.​ប្រទេស​ចិន​៖ រដ្ឋាភិបាល​ចិន ពុំ​អនុញ្ញាតឲ្យ​ប្រើប្រាស់ Facebook នោះទេ ព្រោះ​រដ្ឋាភិបាល​បាន​ជឿ​ថា​បណ្ដាល​មួយ​នេះ មិន​មាន​សុវត្ថិភាព​ដល់​ខ្លួន និង​មួយ​វិញ​គឺ​ចង់​ឲ្យ​ប្រជាជន​ចិន​ប្រើប្រាស់​នូវ​ផលិតផល​ផ្ទាល់ខ្លួន​។ មិនមែន​មាន​តែ Facebook ប៉ុណ្ណោះ​ទេ​ដែល​ចិន​បាន​បិទ​នោះ សូម្បី​តែ​សេវាកម្ម​មួយចំនួន​របស់ Google ក៏​ត្រូវ​បាន​រារាំង​ផងដែរ​។​

៤.​ប្រទេស​អេ​ហ្ស៊ី​ប​៖ បណ្ដាញ​សង្គម​មួយ​នេះ​ត្រូវ​បាន​បិទ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​មាន​ការផ្ទុះ​ការតវ៉ា​មួយ​ឡើង​កាលពី​ឆ្នាំ ២០១១​។

៥. ប្រទេស​អ៊ីរ៉ង់​៖ ក្រោយពី​ការបោះឆ្នោត​នា​ឆ្នាំ ២០០៩ បណ្ដាញ Facebook ត្រូវ​បាន​បិទ ហើយ​មក​ដល់​ឆ្ឆាំ ២០១៣ បណ្ដាញ Twitter ត្រូវ​បាន​បិទ​មួយទៀត ដោយ​ការបិទ​នេះ​គឺ​គ្មាន​ហេតុផល​នោះទេ​។

៦. ប្រទេស​ស៊ី​រី​៖ រដ្ឋាភិបាល​នៃ​ប្រទេស​នេះ​បាន​ពន្យល់ថា ខ្លួន​សម្រេច​ចិត្ត​បិទ Facebook ដោយសារតែ​មិន​ចង់ឲ្យ​មាន​ការវាយប្រ​ហា​រ​តាមរយៈ​អន​ឡា​ញ និង​មិន​ចង់​ឲ្យ​កើត​មាន​បញ្ហា​ផ្សេងៗ ដូច​នៅ​បណ្ដាល​ប្រទេស​មួយចំនួន​។​

៧.​ចក្រភព​អង់គ្លេស​៖ មានការ​រឿងរ៉ាវ​ជាច្រើន​បាន​កើតឡើង​ដោយសារតែ Facebook ហេតុនេះហើយ​ទើប​តម្រូវឲ្យ​មាន​ការរឹត​បន្តឹង ហើយ​អ្នកនាំពាក្យ Facebook ក៏​បាន​ថ្លែង​ឲ្យដឹង​ផងដែរ​ថា ពួកខ្លួន​បាន​យកចិត្តទុកដាក់​លើ​ការប្រើ Facebook នៅ​ចក្រភព​គ្លេស ដោយ​មិនឲ្យ​មាន​ប៉ះពាល់​ដល់​ព្រះរាជវង្ស​ឡើយ​៕​

មតិយោបល់