ព័ត៌មានជាតិ

ក្រុម U21 របស់​កម្ពុជា លុត សឹង្ហ​បុរី ក្នុង​លទ្ធផល ៣ – ១

​ភ្នំពេញ ៖ រសៀល​ថ្ងៃ​ទី ១១ ខែ កញ្ញា នេះ ក្រុម U21 របស់​កម្ពុជា បាន​បន្ត ដោយ​លុត​ក្រុម សឹង្ហ​បុរី ក្នុង​លទ្ធផល ៣ – ១ ខណៈ​ដែល​ជើង​ទី ១ បាន​យក​ឈ្នះ​ម្ចាស់ផ្ទះប្រុយណេ​ ក្នុង​លទ្ធផល ១ – ០ ។​
​សម្រាប់​ពានរង្វាន់ ស្តេច​ព្រុយ​ណេ នេះដែរ យើង​សង្កេតឃើញថា ថ្វី​ជើង​កីឡាករ​កម្ពុជា កាន់តែ​មាន​សន្ទុះ​ទ្វេរ​ដង ជាជាង​រាល់​ឆ្នាំ ដោយ​អាច​សម្រេច​យក​ជ័យជម្នះ​ពីរ​ជើង​ជាប់​គ្នា ដោយមាន ៦ ពិន្ទុ សម្រាប់​គ្រុប B U21 ។ គ្រាប់​បាល់​បើកឆាក របស់ ក្រុមបាល់ទាត់​កម្ពុជា​អាយុ ក្រោម ២១ ឆ្នាំ គឺ​បំប៉ោង​សំណាញ់​ដោយ ខ្សែប្រយុទ្ធ​ចម្ការកៅស៊ូ​បឹងកេត កីឡាករ ចាន់ វឌ្ឍនាកា នៅ​នាទី ទី ២១​ខណៈ​២​គ្រាប់​ទៀត របស់​បាន​ដោយ​កីឡាករ ណុប តុលា និង ប្រាក់ មុន្នី​ឧត្តម នៅ​នាទី ទី ៣៧ និង​៤៣ ។ ចំណែក ១​គ្រាប់​របស់ សិង្ហ​បុរី រក​បាន​នៅ​ដើមតង់​ទី​ពីរ ។​

​ជាមួយ​នឹង​លទ្ធផល ដ៏​អស្ចារ្យ​នេះ បាន​ធ្វើឲ្យ​អ្នក​ស្នេហា​វិស័យ កីឡា​នៅ​កម្ពុជា មាន​ក្តី​រំភើប ដែល​ឃើញ កីឡាករ​កម្ពុជា រីក​មុខ នៅ​បរទេស នឹង​សង្ឈឹមថា អាច​នឹង​ធ្វើ​បាន​ល្អ ខណៈ​ដែល នៅ​ជំហាន​បន្ទាប់​ជួប​ជាមួយ​នឹង ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​វៀតណាម ។​

​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កដ៏ធំ បាន​ក្លាយជា​ប្រធានបទ វែកញែក និង​គាំទ្រ ដល់ ពិភព​កីឡាករ​កម្ពុជា ជាពិសេស U21 កំពុង​ធ្វើការ​យ៉ាង​សស្រាក់សស្រាំ​ដើម្បី​ជាតិ មាតុភូមិ ៕​
10612694_757850824279946_7239329299509703089_n

មតិយោបល់