វែល៖សម្រាប់ការប្រកួត ក្នុងក្របខណ្ឌ UEFA – Super Cup នៅរាត្រីទៀបភ្លឺនេះ ក្លិប Real Madrid បានដើរចេញជាមួយនឹងលទ្ធផលដ៏ល្អ ដោយលុត ក្លិប Sevilla ក្នុងលទ្ធផល ២ – ០ នៅពហុកីឡដ្ឋាន Cardiff City Stadium ប្រទេសវែល ។
២ គ្រាប់ ដែលធ្វើឲ្យ Real Madrid ឈ្នះក្លិប Sevilla គឺស្វែងរកបានដោយកីឡាករ Cristiano Ronaldo ដែលជាគ្រាប់បាល់យ៉ាងគ្រប់គ្រាន់ ដើម្បីបិទវាសនា ក្លិប Sevilla ។
ក្នុងការប្រកួតនេះដែរ Los Blancos ក៏បានដាក់កីឡាករចំណូលថ្មីរបស់ពួកគេឲ្យលេងផងដែរ ក្នុងនោះ មាន Toni Kroos និង James Rodriguez ។
ជាមួយនឹងលទ្ធផលនេះដែរ បានធ្វើឲ្យក្លិប Real Madrid លើកពាន UEFA – Super Cup បន្ទាប់ពីឈ្នះពានទី ១០ Champions League របស់ពួកគេ ។
អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍ បំផុត នោះគឺកីឡាករ Cristiano Ronaldo ដោយអាចលេងក្នុងលក្ខណៈធម្មតាវិញ បញ្ជាក់ថា របួសក្បាលជង្គង់របស់គាត់បានជាសះស្បើយ៕
ទស្សនាឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់