Reuters៖ ក្រុមហ៊ុន Cisco Systems Inc បានទាយដឹងពីការធ្លាក់ចុះនូវប្រាក់ចំណូលសម្រាប់ត្រីមាសបច្ចុប្បន្ន និងបាននិយាយកាលពីថ្ងៃពុធម្សិលមិញនេះថា មានគម្រោងជម្រុះបុគ្គលិកប្រមាណជា ៦ពាន់នាក់ ដើម្បីស្វែងរកគោលដៅថ្មី។
ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបរិក្ខាទូរគមានគមន៍មួយនេះ ត្រូវបានគេដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានជម្រុះបុគ្គលិកចោលជាលក្ខណៈទ្រង់ទ្រាយធំ ដោយកាលពីខែសីហា ឆ្នាំ ២០១៣ បានកាត់បន្ថយបុគ្គលិកប្រមាណជាំ ៤ពាន់នាក់ ហើយកាលពីឆ្នាំ ២០១១ កាត់បន្ថយចំនួន ១១.០០០នាក់។
Cisco បានបង្ហើបឲ្យដឹងថា ការលក់គ្រឿងបរិក្ខាទូរគមានគមន៍នៅក្នុងត្រីមាសនេះ បានធ្លាក់ចុះ ប៉ុន្តែតួលេខនៃការធ្លាក់ចុះមានចំនួនទាប៕
មតិយោបល់