យោងតាមប្រភពគណនី ហ្វេសប៊ុក Sophea Seng បានបង្ហោះនូវវីដេអូឃ្លិបមួយ ភ្ជាប់ជាមួយនឹងពាក្យពេចន៍ “សកម្មភាពជួយសង្គ្រោះក្មេងនៅទឹកធ្លាក់នៅអន្លុងធំ ខេត្តកំពត ដ៏គួរឱ្យរន្ធត់ ” ។
ជាមួយនឹងការបង្ហោះឃ្លិបនេះដែរ មានមនុស្សមិនតិចជាង ៣ ពាន់នាក់នោះទេ ដែលចែករំលែកឃ្លិបមួយនេះ ជាមួយនឹងសកម្មភាពជួយក្មេង ពីចង្កោមទឹក ដែលហូរចាក់ពីលើ ក្បាលអន្លុងធំ ដោយមិនដឹងខ្លួន ។
សំឡេងស្រែកនៅ ក្នុងវីដេអូឃ្លិបនេះ បានបញ្ជាក់ថា “ព្យុះ ស៊ូណាម៉ិ មកហើយ នរណាគេស្រែក ន៎… ម៉េចក៏អាអ្នកគ្រប់គ្រងតំបន់នេះ មិនព្រមប្រកាស ” ។ សម្តីនេះដែរបញ្ជាក់ថា ហេតុអ្វី អ្នកគ្រប់គ្រងតំបន់នេះ មិនព្រមប្រកាសជាមុន ខណៈដែលមានសម្ពាធទឹកហូរចាក់មកក្រោមខ្លាំង ដែលប៉ះពាល់ដល់ភ្ញៀវ ទៅកម្សាន្ត អាចនឹងបាត់បង់ជីវិតដោយសារតែទឹកហូរចាក់ មិនដឹងខ្លួននេះ ។
ក្មេង ៣ នាក់ បានស្ថិតនៅលើថ្ម ដោយកាន់ថ្មយ៉ាងជាប់ ខណៈដែល ទឹកហូរចាក់ យ៉ាងត្របាញ់ ដោយមានមនុស្សម្នា ជាច្រើន ដែលទៅកម្សាន្ត បាននាំគ្នាជួយ មួយដៃ មួយជើង ដើម្បីស្រោចស្រង់ក្មេង ទាំង ៣ ចេញពីចង្កោមទឹក ។
សូមបញ្ជាក់ផងដែរថា សម្រាប់ ភ្ញៀវទេសចរណ៍ ជាតិ អន្តរជាតិ ដែលទៅលេង តំបន់ទឹកធ្លាក់ផ្សេងៗ ជាពិសេសតំបន់ខាងលើ សូមមេត្តា ប្រុងប្រយ័ត្ន ជាមួយនឹងហេតុភេទ ស្រដៀងនេះ ៕
ទស្សនាឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់