ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

បេ​ក្ខ​នារី​មាន​ផ្ទៃពោះ បញ្ចេញ​សមត្ថភាព ក្នុង​កម្មវិធី The Voice Cambodia អរ​ស្ទើ​ហើ​បជើង ខណៈ គ្រូបង្វឹក​ទាំង ៤ ចុច​យក​

​ភ្នំពេញ ៖ កម្មវិធី The Voice Cambodia ដែល​ធ្វើឡើង កាលពី​ថ្ងៃ​ទី ១៧ ខែ សីហា នេះ នៅ​ផ្សារ AEON វិលត្រឡប់​មក​សារជាថ្មី ដែល​ធ្វើឲ្យ​ប្រិយមិត្ត ជាច្រើន ចង់​តាមដាន និង​អ្នកខ្លះ​ទៀត តាមដាន​ដើម្បី​រិះគន់ តែ​សំខាន់​វា​ជា​កម្មវិធី ដំបូង​បំផុត របស់​កម្ពុជា ដែល​ផ្តល់​សិទ្ធ​ឲ្យ​ពី​ម្ចាស់​ដើម តែ​មិន​ថ្វី​ទេ រិះគន់​ចុះ ព្រោះ​ហង្ស​មាស ធ្លាប់​ប្រកាស​ហើយ​ថា នឹង​ទទួលយក​នូវ​ចំណុច​ខ្វះខាត និង​រីះគន់ ដើម្បី​ស្ថាបនា ។​
2014-08-19_143519
​ក្នុងចំណោម​បេក្ខជន ដែល ចូល​ប្រឡង មានបេ​ក្ខ​នារី​ម្នាក់ ធ្វើឲ្យ អ្នកទស្សនា និង គ្រូបង្វឹក ពិតជា​ភ្ញាក់ផ្អើល ខណ:​ដែល​នាង មាន​ផ្ទៃពោះ​ហើយ​អាច​បញ្ចេញ​សមត្ថភាព​ច្រៀង យ៉ាង​ល្អ ធ្វើឲ្យ​គ្រូបង្វឹ​កទាំង ៤ ចុច​យក​នាង ។ ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ កញ្ញា សន ស្រី​ពៅ ច្រៀង​បទ “​ឆ្កួត​ព្រោះ​ស្នេហ៍​បង​” បាន​សម្រក់​ទឹកភ្នែក ព្រោះ​មិន​នឹកស្មានថា នាង​អាច​មានឱកាស ដោយ គ្រូបង្វឹក​ទាំង ៤ ចុច​យក ឡើយ ៕
​ទស្សនា​ឃ្លិប​ដូចខាងក្រោម​នេះ​៖​

មតិយោបល់