ខេត្តព្រះសីហនុ៖យោងតាមប្រភពពត៏មានពីមន្ត្រីសាលាខេត្តព្រះសីហនុបាននិយាយថាសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនែព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍អំពើបញ្ហារដីជុំវិញបឹងព្រែកទប់ដោយសម្តេចបានធ្វើការបញ្ជាក់ថាសម្តេចបានប្រគល់សិទ្ធទៅរដ្ឋមន្ត្រីក្រសូងបរិស្ថានជាអ្នកចាត់ការព្រមទាំងបានធ្វើការព្រមានធ្ងន់ៗចំពោះខ្សែស្រឡាយក្រុមមន្ត្រីមានបណ្តាលបុណ្យសក្ក័ធំៗមានលុយមានអំណាចជាពពូកត្រីងៀតឆ្លៀតពងដែលមានការពាក់ពន្ធ័រំលោភយកដីបឹងព្រែកទប់(បឹងប្រវត្តិសាស្ត្រស្តុបទឹកស្អាត)ស្ថិតនៅក្នុងភូមិលេខ១សង្កាត់លេខ៣ក្រុងព្រះសីហនុ។
អស់លោកដែលមានការពាក់ពន្ធ័ទាំងនោះត្រៀមឲ្យហើយដើម្បីចូលខ្លូនទៅឆ្លើយបំភ្លើនៅសភានិងអង្គភាពប្រឆាំងអំពើរពុករលូយ។នេះជាប្រសាសន៍ដ៍ខ្ពង់ខ្ពស់ក្នុងពេលដែលសម្តេចធ្វើការប្រជុំជាមន្ត្រីសំខាន់ៗថ្នាក់ដឹកនាំក្នុងខេត្តព្រះសីហនុតាមរយៈវីដេអូរខមហ្វែននារសៀលថ្ងៃទី១៥ខែសីហាឆ្នាំ២០១៤កន្លងទៅថ្មីៗនេះ។
គូររំលិកឡើងវិញផងដែរថាដីតំបន់ព្រែកទប់នេះនៅថ្ងៃទី២៨ឧសភាឆ្នាំ២០០៥ជំនាន់លោកសាហាក់ នៅជាអភិបាលក្រុងព្រះសីហនុរាល់សំណង់អនាធិបតេយ្យតូចធំដែលសាងសង់រំលោភបំពានលើដីបឹងនិងដីចំណីបឹងព្រែកទប់(ក្រៅពីប្រជាពលរដ្ឋ៥១គ្រូសារ)ត្រូវបានសម្តេចនាយករដ្ឋមន្ត្រីតេជោហ៊ុនសែនដាក់បទបញ្ជារយ៉ាងម៉ឺងម៉ាត់ឲ្យលោកសាយហាក់ជាចៅហ្វាយក្រុងវាយកំទេចចោលអស់គ្មានសល់ដោយគេសង្កេតឃើញថារាល់សំណង់អនាធិបតេយ្យទាំងនោះភាគច្រើនជាសំណង់រឹងមាំរបស់អ្នកមានលុយមានអំណាចបុណ្យសក្ក័ធំទាំងអស់។រាល់ចំណាតការដ៍មានប្រសិទ្ធិភាពរបស់សម្តេចតេជោនាពេលនោះប្រជាពលរដ្ឋរស់នៅក្នុង.ខេត្តព្រះសីហនុបានសម្តែងនៅភាពរីករាយនិងគាំទ្រយ៉ាងពេញទំហឹងដោយម្នាក់ៗនៅចងចាំជានិច្ចនៅទិដ្ធភាពកាវាយកំទេចចោលសំណង់អនាធិបតេយ្យដែលមាននៅជុំវិញបឹងគ្មានថ្ងៃដែលអាចបំផ្លេចបាននោះឡើយ។
ប៉ុន្តែរក្រោយមកសំរាប់អណ្ណត្តិលោក ស្បោង សារ៉ាត់ជាថ្នាក់ដឹកនាំក្រុង.ខេត្តព្រះសីហនុឆ្នាំ២០០៨ដល់២០១៤វិញបឹងព្រែកទប់ចំណុចដែលសម្តេចតេជោហ៊ុនសែនបញ្ជារឲ្យបោសសំអាតភាពអនាធិបតេយ្យមានទំហំប្រមាណជាង៦០ហិកតា(ដីផ្ទៃរងទឹកភ្លៀង)នោះបែរជាត្រូវគេឃុបឃិតគ្នាជាលក្ខណប្រពន្ធ័រំលោភបំពានយកដីទាំងនោះវិញនិងបានអង្កន់ចែកគ្នាកាន់កាប់អស់គ្នានសល់សូម្បីតែមួយចំអាមក៍គ្មានសល់នោះដែររូចហើយធ្វើរបាយការភូកុហកសម្តេចសុំចេញប្លង់កម្មសិទ្ធិដោយប្រើប្រាស់ប្រជាពលរដ្ឋរស់នៅពិតប្រាកតំបន់ជិតវត្តឥទ្ធញាណនិងជិតអង្គភាពរដ្ឋាករទឹកចំនូន៥១គ្រូសារធ្វើជាខែលបង្ករឲ្យមានភាពស្មុកស្មាញរហូតមកដល់បច្ចុប្បន្ននេះ។
គូរបញ្ជាក់ផងដែរថាក្រុមអ្នករំលោកដីបឹងព្រែកទប់បានសម្រេចឈានមុខគេរូមមានទី១លោកខាត់ប៊ុនណ្ណាអនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តទី២លោកលុនសុធីមន្ត្រីយោធាជាន់ខ្ពស់ពាក់ផ្កាយ៣.ទី៣លោកតេងសូននាយយកដ្ឋានប៉ូលីសព្រំដែនទឹកពាក់ផ្កាយ៣ទី៤លោកអ៊ូចឡាយអតីតមេប៉ុស្តិប៉ូលីសរដ្ឋាបាលសង្កាត់លេខ៣.ទី៥លោកស៊ាងឡេងមេប៉ូលីសច្រកទ្វាកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ.ទី៦លោកកាន់ឡឹងចៅសង្កាត់លេខ៣.ទី៧លោកខៀនសង្ហារអតីតប្រធានមន្ទីរពន្ធដាខេត្តព្រះសីហនុ.ទី៨លោកតាក់វណ្ណថាអតីតមេស្នងការដ្ឋាននគបាលខេត្តព្រះសីហនុទី៩លោកស្បោងសារ៉ត់អតីតអភិបាលខេត្តព្រះសីហនុ។
ហើយនៅក្នុងចំណោមក្រុមអ្នករំលោភដីដូចបានរៀបរាប់ខាងលើនោះគេសង្កេតឃើញថាអ្នកដែលក្លាហានឈានមុខគេក្នុងការចាក់ដីលុបបឹងនិងធ្វើការសាងសង់សំណង់រឹងមាំរំលោភបំពាន់យកដីតំបន់នោះគឺលោកតាក់វណ្ណថាអតីតមេស្នងការដ្ឋាននគបាលខេត្តព្រះសីហនុដោយសំណង់ដ៍មហិមារបស់គាត់ដែលបានចំណាយទុនក្នុងការសាងសង់មិនតិចជាង៥០ម៉ឺនដុល្លានោះកាត់ធ្វើការបានយ៉ាងរលូនពុំមានមន្ត្រីថ្នាក់ណាមួយហានទៅធ្វើហាមឃាត់ឬទៅក្បែរនោះទេ។រីឯអ្នកចាក់ដីរំលោភយកបឹងស្រូចស្រាវជាងគេវិញគឺលោកផ្កាយ៣លុនសុធី.លោកអ៊ូចឡាយ.លោកកាន់ឡឹង.លោកស៊ាងឡេង។
ចំណែកលោកស្បោងសារ៉ាត់អតីតអភិបាលខេត្តព្រះសីហនុវិញជាប់លំដាប់ថ្នាក់លេខមួយក្នុងការរំលោភយកដីបឹងព្រែកទប់បានសម្រេចនិងបានធំជាងគឺរំលោភយកបាន(ទំហំជា៦ហិកតាឯណ្ណុះ)។អ្វីដែលបានរៀបរាប់ខាងលើនេះវាគ្រាន់ជាការបង្ហាញឲ្យឃើញខ្លះៗនៅឈ្មោះមន្ត្រីដែលពាក់ពន្ធ័សំខាន់ៗងាយស្រូលសំរាប់អង្គភាពប្រឆាំងអំពើពុករលូយអនុវត្តន៍តាមនិតិវិធីនែច្បាប់។ប្រជាពលរដ្ឋខេត្តព្រះសីហនុមានសង្ឃឹមថាបឹងព្រែកទប់និងវិលទៅរកសភាពល្អដូចដើមវិញសំរាប់ទុកជាប្រយោជន៍ផ្តល់ការប្រើប្រាស់ទឹកស្អាតប្រជាពលរដ្ឋទូទៅ៕
មតិយោបល់