អេស្ប៉ាញ៖ Neymar កីឡាករវ័យ ២២ ឆ្នាំ របស់ក្លិប Barcelona បានវិលត្រឡប់មកបណ្តុះបណ្តាល និងលេងវិញ បន្ទាប់ពីជាសះស្បើយ របួសឆ្អឹងខ្នង ក្នុងអំឡុងពេលប្រកួត World Cup ។
តារាបាល់ទាត់របស់ប្រេស៊ីល ត្រូវបានរំពឹងថា នឹងអវត្តមាន សម្រាប់ការប្រកួត ថ្ងៃអាទិត្យនេះ ដោយជួប Elche នៅពហុកីឡដ្ឋាន Nou Camp ប៉ុន្តែនឹងចូលរួមលេងវិញ នៅពីរសប្តាហ៍ បន្ទាប់ ។
ខាងក្លិបបានចេញសេចក្តីថ្លែងការណ៍ឲ្យដឹងថា “បន្ទាប់ពីហ្វឹកហាត់ នៅថ្ងៃព្រហស្បត្តិ៍នេះ កីឡាករ Neymar Jr បានត្អួញត្អែរ ពីការឈឺចាប់មួយចំនួន ដោយរបួសកជើងខាងឆ្វេងរបស់គាត់ ហើយតម្រូវឲ្យសម្រាក” ។
ក្រុមវេជ្ជៈបណ្ឌិតរបស់ក្លិប បានបញ្ជាក់ថា គាត់នឹងវិលវិញ អាស្រ័យ លើរបួស វិវត្តន៍ យឺតឬ លឿន តែប៉ុណ្ណោះ ។
បញ្ជាក់ផងដែរថា សម្រាប់រដូវកាលកន្លងទៅ កីឡាករ Neymar លេងបាន ៤១ ប្រកួទ ស្វែងរកគ្រាប់បាល់ បាន ១៥ គ្រាប់៕
មតិយោបល់