ព័ត៌មានជាតិ

នគរបាលស្រុកកោះធំ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ឃាត់ខ្លួនជនជាតិវៀតណាម៤នាក់

កណ្តាលៈ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកោះធំ បើកប្រតិបត្តិការណ៍ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងទឹក​ព្រែកឡស្រា ឃាត់ខ្លួនជនជាតិវៀតណាមចំនួន៤នាក់ យកមកធ្វើការសាកសួរ ។ ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង៦និង៣០នាទី ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចចុងព្រែកក្នុងទឹកព្រែកឡស្រា ក្នុងភូមិខ្នាតាំងយូ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបខាងលើនេះ ធ្វើឡើងដោយមានការដឹកនាំដោយ លោក ឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការរងប្រឆាំងបទ​ល្មើស​សេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោក នាយ-នាយរង-មន្ត្រីការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត លោកអធិការនគរ​បាល​ស្រុកកោះធំ រួមនិងកងកម្លាំងជាច្រើននាក់ទៀត ។ ការបង្ក្រាបនេះដែរ ធ្វើឡើយដោយមានបញ្ជាយ៉ាងម៉ឺងម៉ាត់ពី លោក អភិបាលខេត្ត និងលោក ស្នងការនគរបាលខេត្ត ទើបកម្លាំងជំនាញខេត្តដឹកនាំបញ្ជារផ្ទាល់ ដោយលោកវរៈសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការរងប្រឆាំងបទល្មើសសេដ្ឋកិច្ច និង​ចុះ​សហការជាមួយ កំលាំងជំនាញអធិការដ្ឋាននគរបាលស្រុក ចុះបង្ក្រាបបទល្មើសសេដ្ឋកិច្ច នៅចំណុចខាងលើនេះតែម្តង ។

សមត្ថកិច្ចបានបន្តថា ជាក់ស្តែងនៅក្នុងការចុះបង្ក្រាបនេះដែរ សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនជាតិវៀតណាមចំនួន៤នាក់ ទី១ឈ្មោះ ង្វៀង យ៉ាំងត ភេទ​ប្រុស អាយុ៤៥ឆ្នាំ មុខរបរនេសាទ។ ទី២ឈ្មោះ យ៉ យ៉ាំងសាង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ នេសាទ ។ ទី៣ឈ្មោះ ប៊ូយ ធីហាន់ ភេទ​ស្រី អាយុ​៣៨ឆ្នាំ មុខរបរនេសាទ ។ និងទី៤ឈ្មោះ ង្វៀង ធីង៉ា ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរនេសាទ ។ អ្នកទាំង៤នាក់ខាងលើនេះ ស្នាក់នៅភូមិអាប​ហាយ ឃុំយឹងងូយ ស្រុកអាងភូ ខេត្តអាងយ៉ាង ប្រទេសវៀតណាម ។

ក្នុងនោះដែរ សម្ភារៈដកហូតបានរួមមាន ស្បៃមងក្រឡាញឹក(សៃយ៉ឺន) ,ព្រួល និងឡុក ប្រវែងប្រមាណ ៥,០០០ ម៉ែត្រ ,លប១០០ស្រទាប់ ឬលប​ឆ្គួត​មួយចំនួនធំ,កូនត្រីប្រមាណ ៥០០ គីឡូក្រាម ,ទូកមានម៉ាស៊ីននេសាទចំនួន០២ គ្រឿង ។

បច្ចុប្បន្នមនុស្សទាំង៤នាក់រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅកាន់ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្តាល ដើម្បីកសាងសំណុំ​រឿង​បញ្ជូន​ខ្លួនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់៕

បទល្មើសនេសាទបទល្មើសនេសាទបទល្មើសនេសាទបទល្មើសនេសាទបទល្មើសនេសាទបទល្មើសនេសាទបទល្មើសនេសាទបទល្មើសនេសាទបទល្មើសនេសាទបទល្មើសនេសាទបទល្មើសនេសាទបទល្មើសនេសាទបទល្មើសនេសាទបទល្មើសនេសាទ

https://youtu.be/lnlGBTj1k0U

មតិយោបល់