ព័ត៌មានជាតិ

CEO របស់ Microsoft នឹង​ទៅ​ចិន ចំពេល Apple បង្ហាញ iPhone 6

​មួយ​រយៈពេល​ក្រោយនេះ រដ្ឋាភិបាល​ចិន​បាន​ធ្វើ​ទុក្ខ​ម្នេញ​ដល់​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​ជាច្រើន ក្នុងនោះ​ក៏​មាន Microsoft មួយ​ផង​ដែរ​។ ស្របពេល​ដែល​ទទួលបាន​ដំណឹង​មិន​ល្អ​នៅក្នុង​ប្រទេស​ចិន លោក Satya Nadella នាយក​ប្រតិបត្តិ Microsoft បានកំណត់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​មួយ​ទៅ​កាន់​ទីនោះ​។​

​យោងតាម​ប្រភព​ដែល​ជិតស្និទ្ធ បាន​លួច​បង្ហើប​ប្រាប់​សារព័ត៌មាន Rueters ថា លោក Nadella នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​ចិន នា​ចុង​ខែ​កញ្ញា ដើម្បី​បង្កើន​ចំណង​មិត្តភាព​ឡើងវិញ ព្រោះថា នៅពេលនេះ ចិន​កំពុងតែ​ធ្វើ​ការស៊ើបអង្កេត​មក​លើ​ការិយាល័យ Microsoft ដែល​មាន​ទីតាំង​នៅក្នុង​ប្រទេស​ចិន​។​
​សារព័ត៌មាន Reuters បាន​ទាក់ទង​ទៅកាន់​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Microsoft ប៉ុន្តែ​ត្រូវបាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំងអស់​៕​
satyanadellaceo

មតិយោបល់