ព័ត៌មានជាតិ

ក្នុង​ខែ​សីហា​ការនាំ​ចេញ​ប្រេង​របស់​អី​រ៉ាក់​ធ្លាក់ចុះ​

​ប្រភពពី​ឧស្សាហកម្ម​បាន​ឱ្យដឹងថា ការនាំ​ចេញ​ប្រេង​ពី​តំបន់​ភាព​ខាងត្បូង​ប្រទេស​អីុរ៉ាក់ នៅក្នុង​ខែ​សីហា​នេះ បាន​ធ្លាក់ចុះ​ប្រមាណ​ជា​១៤០.០០០​បារ៉ែល ក្នុង​មួយ​ថ្ងៃ​គឺ​ខុស​គ្នា​ឆ្ងាយ​ពី​ការសម្រេច​បាន​កម្រិត​ខ្ពស់​កាលពី ខែ​ឧសភា ។ តាម​ទិន្នន័យ​ដឹកជញ្ជូន​ក្នុង​រយៈពេល​២៦​ថ្ងៃ សម្រាប់​ខែ​សីហា​នេះ ដែល​បាន​តាមដាន​ដោយ​សារព័ត៌មាន Reuters បង្ហាញថា ការនាំ​ចេញ​ប្រេង​ពី​តំបន់​ភាគខាងត្បូង​អ៊ីរ៉ាក់​សម្រេច​បាន​ជា​មធ្យ​ម ២,៣​លាន​បារ៉ែល ក្នុង​មួយ​ថ្ងៃ​ធ្លាក់ចុះ​ពី​បរិ​មា​២,៤៤​លាន​បារ៉ែល ក្នុង​មួយ​ថ្ងៃ​នៅ​ខែ​កក្កដា ប៉ុន្តែ​ខ្ពស់ជាង​ចំនួន​ដែល​បានកំណត់​២,២២​លាន​បារ៉ែល នៅក្នុង​កម្មវិធី​ដឹកជញ្ជូន​ជាបឋម​សម្រាប់​ខែ​សីហា ។

​ទោះជា​យ៉ាងណា ការផ្គត់ផ្គង់​ប្រេង​របស់​អីុរ៉ាក់ ត្រូវបាន​រក្សា​ទុក​ដោយ​សារ​តែ​ការដាក់​ទណ្ឌកម្មសេដ្ឋកិច្ច និង​ភ្លើងសង្គ្រាម​ប៉ុន្មាន​ទសវត្សរ៍​នេះ ។ ពោល​គឺ​វិស័យ​នេះ​បាន​និង​កំពុង​តែ​ពង្រីក​ផលិតកម្ម​នៅ​តំបន់​ភាគខាងត្បូង ចាប់តាំងពី​ក្រុមហ៊ុន​ជាច្រើន​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ក្នុង សេវាកម្ម​ជា​ច្រើន​ជាមួយ​នឹង​រដ្ឋាភិបាល​ទីក្រុង​បា​ដា​ត កាលពី​ឆ្នាំ​២០១០ ។ រីឯ​ការនាំ​ចេញ​ប្រេង​ពី​កំពង់ផែ​ខាងជើង និង​ខាងត្បូង​របស់​អីុរ៉ាក់​សម្រេចបាន​២,៨​លាន​បារ៉ែល ក្នុង​មួយ​ថ្ងៃ​នៅ​ខែ​កុម្ភៈ ។ ប៉ុន្តែ​ការនាំចេញ​ប្រេង​ឆៅ​ពី​តំបន់ Kirkuk នៃ​ភាគ​ខាងជើង​ប្រទេស បាន​បិទទ្វារ​ចាប់តាំងពី​ថ្ងៃ​ទី​២ មីនា ដោយសារតែ​ការវាយប្រហារ​លើ​ទុយោ​បង្ហូរ​ប្រេង​ទៅ​ប្រទេស​តួ​គី ៕

​ការនាំ​ចេញ​ប្រេង​របស់​អី​រ៉ាក់​ធ្លាក់​ចុះ​ក្នុង​ខែ​សីហា ប្រភពពី​ឧស្សាហកម្ម​បាន​ឱ្យដឹងថា ការនាំ​ចេញ​ប្រេង​ពី​តំបន់​ភាព​ខាងត្បូង​ប្រទេស​អីុរ៉ាក់ នៅក្នុង​ខែ​សីហា​នេះ បាន​ធ្លាក់ចុះ​ប្រមាណ​ជា​១៤០.០០០​បារ៉ែល ក្នុង​មួយ​ថ្ងៃ​គឺ​ខុស​គ្នា​ឆ្ងាយ​ពី​ការសម្រេច​បាន​កម្រិត​ខ្ពស់​កាលពី ខែ​ឧសភា ។ តាម​ទិន្នន័យ​ដឹកជញ្ជូន​ក្នុង​រយៈពេល​២៦​ថ្ងៃ សម្រាប់​ខែ​សីហា​នេះ ដែល​បាន​តាមដាន​ដោយ​សារព័ត៌មាន Reuters បង្ហាញថា ការនាំ​ចេញ​ប្រេង​ពី​តំបន់​ភាគខាងត្បូង​អីុរ៉ាក់​សម្រេច​បាន​ជា​មធ្យម ២,៣​លាន​បារ៉ែល ក្នុង​មួយ​ថ្ងៃ​ធ្លាក់ចុះ​ពី​បរិ​មា​២,៤៤​លាន​បារ៉ែល ក្នុង​មួយ​ថ្ងៃ​នៅ​ខែ​កក្កដា ប៉ុន្តែ​ខ្ពស់ជាង​ចំនួន​ដែល​បានកំណត់​២,២២​លាន​បារ៉ែល នៅក្នុង​កម្មវិធី​ដឹកជញ្ជូន​ជាបឋម​សម្រាប់​ខែ​សីហា ។

​ទោះជា​យ៉ាងណា ការផ្គត់ផ្គង់​ប្រេង​របស់​អីុរ៉ាក់ ត្រូវបាន​រក្សា​ទុក​ដោយ​សារ​តែ​ការដាក់​ទណ្ឌកម្មសេដ្ឋកិច្ច និង​ភ្លើងសង្គ្រាម​ប៉ុន្មាន​ទសវត្សរ៍​នេះ ។ ពោល​គឺ​វិស័យ​នេះ​បាន​និង​កំពុង​តែ​ពង្រីក​ផលិតកម្ម​នៅ​តំបន់​ភាគខាងត្បូង ចាប់តាំងពី​ក្រុមហ៊ុន​ជាច្រើន​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ក្នុង សេវាកម្ម​ជា​ច្រើន​ជាមួយ​នឹង​រដ្ឋាភិបាល​ទីក្រុង​បា​ដា​ត កាលពី​ឆ្នាំ​២០១០ ។ រីឯ​ការនាំ​ចេញ​ប្រេង​ពី​កំពង់ផែ​ខាងជើង និង​ខាងត្បូង​របស់​អីុរ៉ាក់​សម្រេចបាន​២,៨​លាន​បារ៉ែល ក្នុង​មួយ​ថ្ងៃ​នៅ​ខែ​កុម្ភៈ ។ ប៉ុន្តែ​ការនាំចេញ​ប្រេង​ឆៅ​ពី​តំបន់ Kirkuk នៃ​ភាគ​ខាងជើង​ប្រទេស បាន​បិទទ្វារ​ចាប់តាំងពី​ថ្ងៃ​ទី​២ មីនា ដោយសារតែ​ការវាយប្រហារ​លើ​ទុយោ​បង្ហូរ​ប្រេង​ទៅ​ប្រទេស​តួ​គី ៕​
Iraqi workers pump oil at the Shirawa oi

មតិយោបល់