ខ្សែការពារតោខៀវ Cesar Azpilicueta បានប្តេជ្ញាចិត្ត លេងឲ្យក្លិបក្នុងរយៈពេលវែង បន្ទាប់ពីចុះហត្ថលេខា ៥ ឆ្នាំ សារជាថ្មី ជាមួយនឹង ពហុកីឡដ្ឋាន Stamford Bridge ។
ការវិលត្រឡប់មកលេងយ៉ាងពេញទំហឹង ជាមួយនឹងតោខៀវនេះ បន្ទាប់ពីផ្លាស់មកពី Marseille ក្នុងឆ្នាំ ២០១២ ហើយបានពង្រឹងជំហររបស់ខ្លួន ជាមួយនឹងក្លិបដែលស្ថិតនៅ ភាគខាងលិចទីក្រុងឡុងដ៍ នោះគឺ តោខៀវ Chelsea ដោយបង្ហាញខ្លួនលេងបាន ៩៥ ប្រកួត ។
តារាបាល់ទាត់វ័យ ២៥ ឆ្នាំ រូបនេះ បានចុះហត្ថលេខានៅថ្ងៃ អង្គារ មុនមួយម៉ោងនៃទីផ្សារកីឡាករទិញដូរ ត្រូវបិទ ។
ក្លិបតោខៀវបាន ធ្វីតនៅលើធ្វិតទ័រថា “យើងរីករាយខ្លាំងណាស់ ដែលបានចុះកុងត្រា ៥ ឆ្នាំ សារជាថ្មី “៕
មតិយោបល់