ព័ត៌មានជាតិ

អ្នក​ប្រយុទ្ធ ក្នុង​ទ្រូង​ដ៏​ស្អាត​បំផុត ក្នុង​ប្រទេស​កូរ៉េខាងត្បូង​

​កើត​នៅ​ឆ្នាំ ១៩៩៤ កញ្ញា Song Ga Yeon គឺជា​អ្នក​ប្រយុទ្ធ MMA ដ៏​ស្រស់ស្អាត​បំផុត​របស់​កូរ៉េខាងត្បូង ដែល​មាន​បទពិសោធន៍​ក្នុង​ការប្រកួត​ជា​ច្រើនលើក​ច្រើនសារ​។ អ្នក​ប្រយុទ្ធ​វ័យក្មេង​ដែល​ទើបតែ​មាន​អាយុ ២០ ឆ្នាំ​រូប​នេះ​បាន​ចូល​ហាត់​ក្បាច់គុន​តាំងពី​នាង​មាន​អាយុ ៣ ឆ្នាំ​មក​ម្ល៉េះ នៅក្នុង​សាលា Kyungho ដែល​ជា​សាលា​ដ៏​ល្បី​ក្នុង​ការបណ្តុះ​បណ្តោល​ជំនាញ សិល្បៈ​ក្បាច់គុណ​។ នាង​ស្ទាត់ជំនាញ​ក្បាច់គុណ​ដែល​មាន​ភាព​ពេញនិយម​បំផុត​នៅក្នុង​ប្រទេស​កូរ៉េ និង​ជប៉ុន​ដូចជា តៃក្វាន់​ដូ​, យូ​ដូ និង កេ​នដូ​។​

​កេរ្តិ៍ឈ្មោះ​របស់ Song Ga Yeon រីក​សុះសាយ ស្របពេល​ដែល​នាង​មាន​សម្រស់​ស្រស់ស្អាត​ខ្លាំង​បំផុត ជាពិសេស​នាង​មាន​អ្នកគាំទ្រ​ជា​ច្រើន​នៅក្នុង​ប្រទេស កូរ៉េ និង​ប្រទេស​ថៃ​។​

​ថ្មីៗ​នេះ​នាង​បាន​ចូលរួម​បង្ហាញ​ការលេង​ហ្គេម​នៅ​លើ​កញ្ចក់​ទូរទស្សន៍ ក្នុង​កម្មវិធី (Room-mate) ហើយ​បាន​បញ្ចេញ​ចំណាប់​អារម្មណ៍​ដ៏​ល្អ ដែល​ធ្វើឲ្យ​ទស្សនិកជន​ពេញចិត្ត​ខ្លាំង​បំផុត​៕​
1403058129-song-ga-yeon-10-
ទស្សនាឃ្លិបដូចខា​ងក្រោមនេះ ៖

មតិយោបល់