ព័ត៌មានជាតិ

ខាង​ស្រី​បបួល​រួមរ័ក ប្រុស​ប្រកែក អត់ទ្រាំ​មិន​បាន​ជនសង្ស័យ​ចាប់​ជ្រមុជ​ទឹក​រហូតដល់​ស្លាប់​

​ឧត្តរមានជ័យ​៖​ស្ត្រី​ចំណាស់​ម្នាក់ ត្រូវ​បាន​ជនសង្ស័យ​វាយ​នឹង​ចាប់​ជ្រមុជ​ទឹក​បណ្តាលឲ្យ​ស្លាប់ មូលហេតុ​ព្រោះតែ​ជនសង្ស័យ​រូប​នោះ​មិន​ចូល​ដេក​ផ្ទះសំណាក់​ជាមួយ​ខ្លួន ធ្វើឲ្យ​ស្ត្រី​រងគ្រោះ​ខឹង​ខ្លាំងពេក​ក៏​វាយ​ទៅលើជ​ន​សង្ស័យ​ជា​ច្រើន​ដៃ​បណ្តាលឲ្យ​ធ្លាក់​ពីលើ​ម៉ូតូ​នៅពេល​នោះ ជនសង្ស័យ​ខឹង​ខ្លាំងពេក​បាន​វាយតប់ ត​ទៅ​វិញ​ហើយ​ចាប់​ជ្រមុជ​ទឹក​បណ្តាលឲ្យ​ស្លាប់​រួចហើយជន​សង្ស័យបា​ន​ដឹកយក​ស្ត្រី​រងគ្រោះ​ទៅ​ដំលាក់​ចោល​នៅ​ជិត​ផ្លូវជាតិលេខ​៦៨​។ ហេតុ​ការ​ស្ត្រី​រងគ្រោះ​នឹង​ជនសង្ស័យ​វាយតប់​គ្នា​ហើយ​ជនសង្ស័យ​ចាប់​ជ្រមុច​ទឹក​បណ្តាលឲ្យ​ស្លាប់​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ជាង​១០​យប់​ថ្ងៃ​ទី​១​ខែ​កញ្ញា​ឆ្នាំ​២០១៤​នៅ​ចំណុច​ជិត​ផ្លូវជាតិ​លេខ​៦៨​ស្ថិតនៅក្នុង​ភូមិ​ភ្នៀ​ត សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ រហូត​ដល់​ថ្ងៃ​ទី​២​ខែ ឆ្នាំ​ដដែល​ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ពេញ​ក្រុង​សំរោង​ទាំង​ព្រឹក​ថា​មាន​ករណី​រំលោភ​សំលាប់ ហើយ​ភ្លាមៗ​នោះ​ដែល​លោក​ឧត្តមសេនីយ៍ត្រី​ម៉ែន លី​ស្នងការ​នគរបាល​ខេត្ត​បាន​ដាក់​បទបញ្ជា​ឲ្យ​សមត្ថកិច្ច​ជំនាញ​ចុះ​ស្រាវជ្រាវ​តាម​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ថ្ងៃទី​២​ភ្លាមៗ​ដែល​យក​មក​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​ដើម្បី​ធ្វើការ​សាកសួរ​។​លោក​ឧត្តមសេនីយ៍ត្រី ម៉ែន លី​ស្នងការ​នគរបាល​ខេត្ត​បានឲ្យដឹងថា ក្រោយពី​សមត្ថកិច្ច​ជំនាញ​យើង​សាកសួរ​ជាច្រើន​ម៉ោង​រួច​មក​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​សំលាប់​ស្ត្រី​រងគ្រោះ​ពិតប្រាកដ​ម៉ែន ពីព្រោះ​នៅ​មុនពេល​កើតហេតុ​ស្ត្រី​រងគ្រោះ​នឹង​ជនសង្ស័យ​ព្រមទាំង​មិត្ត​២​ទៅ​៣​នាក់​ផ្សេង​ទៀត កាលពី​វេលា​ម៉ោង​៥​នឹង​៣០​នាទី​ល្ងាច​ថ្ងៃទី​១​ខែ​កញ្ញា​ឆ្នាំ​២០១៤​បាន​នាំគ្នា​ចូល​ទៅ​ញ៉ាំ​បាយ​នឹង​ច្រៀង​ខារ៉ាអូខេ នៅក្នុង​ហាង​(​ម្លប់​ដូង​វ​ល័​ភ្ក​)​រហូតដល់​ម៉ោង​ជា​៨​ទើប​នាំគ្នា​ឈប់សំរាក​បន្ទាប់​មក​ជ​ន​សង្ស័យ​ក៏​បាន​ដឹក​ជនរងគ្រោះ​ចេញ​បាត់​។​លោក​ឧត្តមសេនីយ៍ត្រី​ម៉ែន លី​ស្នងការ​នគរបាល​ខេត្ត​បានឲ្យដឹង​ទៀត​ថា​មូលហេតុ នឹង​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​បានប​ញ្ជាក់​ឲ្យដឹងថា បន្ទាប់​ពី​ខ្លួន​បាន​ដឹក​ស្ត្រី​រងគ្រោះ​បាន​ពាក់កណ្តាល​ផ្លូវ ស្ត្រី​រងគ្រោះ​បាន​បបួល​ជនសង្ស័យ​ឲ្យចូល​ដេក​ក្នុង​ផ្ទះសំណាក់ សុខា តែ​ជនសង្ស័យ​បានប្រកែក​នៅពេល​នោះ​ជនសង្ស័យ​បាន​ឆ្លើយ​ដូច្នេះ​ថា​.​ស្ត្រី​រងគ្រោះ​បាន​ចុះ​ពីលើ​ម៉ូតូ ហើយ​បាន​ស្រាតខោ​បោះចោល​ក្នុង​ទឹក​ស្រែ​រួច​ក៏បាន​ចាប់ទាញ​ជនសង្ស័យ​ឲ្យ​ធ្លាក់​ពីលើ​ម៉ូតូ​រួច​បាន​វាយតប់​ជនសង្ស័យ​ជាច្រើន​ដៃ​ធ្វើឲ្យ​ជនសង្ស័យ​ខឹង​ក៏​បាន​វាយ​វិញ​រួច​ក៏​ចាប់​សង្កត់ករ​ជ្រមុជ​ទឹក​រហូត​ស្លាប់​តែម្តងទៅ រួច​ហើយ​ជនសង្ស័យ​ក៏​បាន​ដឹក​សព​ស្ត្រី​រងគ្រោះ​មក​ទុកចោល​ក្បែ​ផ្លូវជាតិលេខ​៦៨​បេច​ម្ងាយ​៣០០​ម៉ែត្រ​ពីរ​វ​ង្វ​ង់​មូល​ដៃ​៨​។​លោក​ឧត្តសេនីយ៍​ត្រីម៉ែ​.​លី​ស្នងការ​នគរបាល​ខេត្ត​បន្តទៀតថា​ស្ត្រី​រងគ្រោះ​មាន​ឈ្មោះ​នួន សុខ រៀង​ភេទ​ស្រី​អាយុ​៤០​ឆ្នាំ​ជា​ស្ត្រី​មេម៉ាយ​មានកូន​ចំនួន​៣​នាក់​ក្នុង​បន្ទុក​រស់នៅ​ចំណុចកើតហេតុ​ខាងលើ​។​រីឯ​ជនសង្ស័យ​មានឈ្មោះ​នឿត​.​ចំរើន​ភេទ​ប្រុស​២៤​ឆ្នាំ​មុខរប​ជា​យោធា​នៅ​កងពលតូច​ស្មើ​ជើង​លេខ​៤២​នៅពេល​បច្ចុប្បន្ន ជនសង្ស័យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​ទៅ​និតិ​វិធី​ច្បាប់ រីឯ​សព​ស្ត្រី​រងគ្រោះ​សមត្ថកិច្ច​ប៉ូលិស​យើង​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

2014-09-04_055000
2014-09-04_054930

2014-09-04_055012

មតិយោបល់