ព័ត៌មានជាតិ

ចុមសាហាវណាស់! ជនជាតិចិន វាយទាត់ធាក់ខ្មែរ នៅក្នុងឃ្លាំងសង់ថ្មី

ភ្នំពេញ: នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៨និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការឃាត់ខ្លួន ជនសង្ស័យ៣នាក់ ករណីហិង្សាដោយចេតនា (ប្រើដៃជើងវាយទាត់ធាក់ បណ្តាលឲ្យរបួស) នៅចំណុចក្នុងឃ្លាំងសង់ថ្មី គ្មានលេខ ផ្លូវ១០១៩ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យ៣នាក់៖ ទី១-ឈ្មោះ យីន ឈាន់លីន ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិចិន មុខរបរជាងបៀកថ្នាំ ស្នាក់នៅក្នុងឃ្លាំងសង់ថ្មី គ្មានលេខ ផ្លូវ១០១៩ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ(គ្មានសារធាតុញៀន) ទី២-ឈ្មោះ ដៃ អាយគ័រ ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិចិន មុខរបរជាងបៀកថ្នាំ ស្នាក់នៅក្នុងឃ្លាំងសង់ថ្មី គ្មានលេខ ផ្លូវ១០១៩ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) និងទី៣-ឈ្មោះ ឈី ឈាន់លីន ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិចិន មុខរបរជាងបៀកថ្នាំ ស្នាក់នៅក្នុងឃ្លាំងសង់ថ្មី គ្មានលេខ ផ្លូវ១០១៩ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។

ជនរងគ្រោះ ០១នាក់ ឈ្មោះ អាន សីហុំ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ៍យ (របួសដាច់រលាត់ស្បែកកែងដៃខាងស្តាំមួយកន្លែង និងឈឺចុកចាប់ពេញរាងកាយ) ។

តាមដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះ បានឲ្យឈ្មោះ អ៊ឹម សុខនីន ដឹកខ្លួនចេញពីខាងក្រោយវត្តខ្មួញ ដើម្បីយកខ្សែលួស (កាប) មកឲ្យគេនៅចំណុចកើតហេតុ ពេលជនរងគ្រោះមកដល់ចំណុចកើតហេតុ រកមើលសន្តិសុខ ដើម្បីសួរនាំតែមិនឃើញ ហើយជនរងគ្រោះ បានដាក់ខ្សែលួសចុះ រួចឈរនៅមុខឃ្លាំងកើតហេតុ ស្រាប់តែមានជនសង្ស័យ៣នាក់ខាងលើ ដើរចេញពីក្នុងឃ្លាំង មកខាងក្រៅ យកខ្សែលួចចូលក្នុងឃ្លាំង ហើយជនរងគ្រោះ បានដើរចូលទៅក្នុងឃ្លាំងតាម ក្រុមជនសង្ស័យ បាននាំគ្នាវាយទាត់ទាក់ទៅលើជនរងគ្រោះ បណ្តាលឲ្យរបួស រួចជនសង្ស័យរុញជនរងគ្រោះ ចេញពីក្នុងឃ្លាំង ហើយជនសង្ស័យ បានបិតទ្វារឃ្លាំង រួចមកជនរងគ្រោះស្រែកឲ្យគេជួយ ស្របពេលនោះកម្លាំងល្បាតប៉ុស្តិ៍គោកឃ្លាំង បានធ្វើការល្បាតដល់ចំណុចខាងលើ ឃើញហេតុការណ៍ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលគោកឃ្លាងតែម្តង ។

បច្ចុប្បន្នជន សង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់