ព័ត៌មានជាតិ

កសិករ​ប្រថុយ​បាញ់ថ្នាំ​សំលាប់​ស្មៅ​បើ​នៅតែ​បន្ត​គ្មាន​ភ្លៀង​ឆ្នាំ​នេះ​ទិន្នផល​ស្រូវ​គ្មាន​ឡើយ​

​បន្ទាយមានជ័យ​៖​ស្របពេល​ដែល​ដំណាំ​ស្រូវ​របស់​ប្រជាកសិករ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​កំពុងតែ​ជួប​និង​គ្រោះរាំងស្ងួត​ស្មៅ​កំពុង​លូតលាស់​ល្អ​ជាង​ដំណាំ​ស្រូវ​ធ្វើ​អោយ​កសិករ​បង្ខំចិត្ត​ប្រើ​ថ្នាំ​គីមី​បាញ់សំលាប់​ស្មៅ​និង​អាច​ប៉ះពាល់​ដល់​ស្រូវ​ប្រសិន​ណា​គ្មាន​ភ្លៀង​។​

លោក សៀក ធា អាយុ 30 ឆ្នាំ​រស់នៅ​ភូមិ 1 សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរី​សោ​ភណ័ ជាមួយ​និង​ប្អូនប្រុស​ម្នាក់​ទៀត​ដែល​កំពុង​តែ​ដងទឹក​លាយថ្នាំ​លើ​គោយន្ត​កន្ត្រៃ​នៅជាប់​និង​ផ្លូវជាតិ​ក្បែរ​ស្រែ​ក្នុង​ភូមិ​សាលា​ក្រហម​ឃុំ​សំរោង​ស្រុក​អូរជ្រៅ​បាន​អោយដឹងថា​គាត់​បាន​ជួល​ស្រែ​ពី​ឪពុកមារ​ចំនួន 5 ហិកតា​រយះពេល 8 ឆ្នាំ​ដោយ 1 ហិតា​ជួល​ក្នុងតម្លៃ 2000 បាត​។​លោក​បន្តថា​ការ​ធ្វើ​កន្លង​មក​ឆ្នាំ​ខ្លះ​បាន​ទិន្នផល​ឯ​ឆ្នាំ​ខ្លះ​មិន​ទទួល​បាន​ទេ​ដោយសារ​តែ​គ្រោះ​ធម្មជាតិ​ជាពិសេស​រយៈពេល 3 ឆ្នាំ​ជាប់​គ្នា​នេះ​គឺ​មាន​គ្រោះ​ទឹកជំនន់​ជន់​លិច​។​ហើយ​សំរាប់​ឆ្នាំនេះ​លោក​មិន​អាច​ទស្ស​ទាយ​បានទេ​ថា​និង​មាន​ជំនន់​ទៀត​ឬ​យ៉ាង​ណា​តែ​បច្ចុប្បន្ន​ស្រែ​ស្រូវ​កំពុង​ជួប​គ្រោះ​រាំងស្ងួត​ស្ថិតក្នុង​ភាព​សង្គ្រោះ​។​

ទោះបី​ស្ថិត​ក្នុង​ភាព​ផ្សងព្រេង​លោក សៀក ធា បានបញ្ជាក់​ថា​លោក​នៅតែ​ថែទាំ បាញ់ថ្នាំ​សំលាប់​កញ្ចឹប​ដើម្បី​អោយ​ស្រូវប្រឹង​លូតលាស់​រង​ចាំមាន​ភ្លៀង​ក្នុង​ខែ​កញ្ញា​តែ​ប្រសិន​ជា​ភាព​រា ង​ស្ងួត​នៅ​បន្ត​អូសបន្លាយ​រហូតដល់​ខែ​តុលា​នោះ​ស្រូវ​របស់​ពួកគាត់​លែង​សង្គ្រោះ​បាន​ហើយ​និយាយបាន​ថា​ត្រូវ​បោះបង់​ចោល​ក្តីសង្ឃឹម​ទាំងស្រុង​ហើយ​រាល់​ការចំនាយ​ត្រូវ​ខាតបង់​សំរាប់​ឆ្នាំនេះ​។​
លោក ប៉ាង វណ្ណា​សេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បន្ទាយមានជ័យ​បានអោយដឹងថា ភ្លៀង​បាន​ធ្លាក់​ពាស់ពេញ​ទូទាំង​ស្រុក​ក្រុង​ក្នុង​ខេត្ត​ដែល​អាច​និយាយបាន​ថា​ស្រូវ​អាច​ជួយសង្គ្រោះ​បាន​ហើយ​អាច​លូតលាស់​បានល្អ​ទៀត​ផង​ព្រោះស្រូវ​កំពុង​អន់​លុះ​ត្រូវ​ទឹកភ្លៀង​ស្រូវ​ខំ​លូតលាស់​ឡើងវិញ​៕
2014-09-04_060334
2014-09-04_060324

2014-09-04_060347

មតិយោបល់