ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ពិធី​បុណ្យ​សព​នាង EunB ព្រឹក​នេះ​សមាជិក​ក្រុម​យំ​ស្ទើរ​លេច​ធរណី​

​កូរ៉េ​៖​សមាជិក​ក្រុម Ladies’ Code នាង Zuny Ashley បាន​បង្ហូរទឹកភ្នែក​ស្ទើរ​លេច​ធរណី នៅ​ពីមុខ​រូបថត និង​មឈូស​សព​បង​ប្អូនស្រី​របស់​ខ្លួន ។​
​នៅ​ព្រឹក​ថ្ងៃទី ៥ ខែ សីហា នេះ ពិធី​បុណ្យ​សព​នាង EunB សមាជិក​ក្រុម តារាចម្រៀង Ladies’ Code ដែល​ជា​ថ្ងៃ​ចុងក្រោយ ធ្វើឡើង​នៅ Anam Hospital Korea University , Seongbuk-gu, Seoul ចាប់​ពី​ព្រឹក​នេះ ដោយ​មាន​វត្តមាន Ashley Zuny ដែល​ជា​ប្រធាន​ក្រុម Ladies’ Code ចូលរួម​ផង​ដែរ ។​

​នាង Ashley Zuny មិន​រងរបួស​អ្វី​នោះឡើយ ក្នុង​ឧបទ្ទេវហេតុ​គ្រោះថ្នាក់​ចរាចរណ៍ដ៏​រន្ធត់ កាលពី​ថ្ងៃ​ទី ៤ ខែ សីហា ខណៈ​ដែល Zuny មាន​បញ្ហា​ក ដោយ​ចង​ផ្អោប ។ វត្តមាន​ក្នុង​ពី​ធី​បុណ្យ​សព​នាង EunB ស្រី​ស្រស់​ពីរ​ដួង​នេះ យំ​ស្ទើរតែ​លេច ធរ​ណី ហើយ​មនុស្ស​ជាច្រើន​ទៀត មិន​អាច​ទប់​ទឹក​ភ្នែក​បាន ពេល​ឃើញបែបនេះ ។​
​នាង EunB បាន​ស្លាប់ បន្ទាប់​ពី​សោកនាដកម្ម គ្រោះថ្នាក់​ចរាចរណ៍ នៅលើ​ផ្លូវ ក្នុង​ខេត្ត Gyeonggi នៅពេល​ដែល​រថយន្ត​ដឹក​សមាជិក​ក្រុម​នេះ បុក​ពេញ​ទំហឹង​ក្នុង​ល្បឿន​ដ៏​លឿន ។ បន្ទាប់​ពី​គ្រោះថ្នាក់ Ashley និង Zuny មាន​ភាពប្រក្រតី​ធម្មតា​ដោយ​របួស​តិច​តូច ក៏ប៉ុន្តែ សមាជិក​ក្រុម​ម្នាកៀ់​តនាង Se Ri ស្ថិតក្នុង​ស្ថានភាព ធ្ងន់ធ្ងរ ដោយ​ប៉ះពាល់​ខួរក្បាល ៕
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/EunB2_zps1ebb7db1.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/EunB5_zpsd4eb9617.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/EunB3_zps44dee9d9.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/EunB1_zpsf65f9011.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/EunB6_zpsc7cc4a94.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/EunB10_zps703b7ab5.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/EunB8_zps2d3ac663.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/EunB4_zpsda57c534.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/EunB9_zps389910c5.jpg

មតិយោបល់