ព័ត៌មានជាតិ

កំពូលចោរកម្ម! ជនសង្ស័យ ២នាក់ លួចមិនរើសមុខ ត្រូវប៉ូលិសឃាត់ខ្លួន

បាត់ដំបង: នៅថ្ងៃសៅរ៍ ១៣រោច ខែអាសាឍ ឆ្នាំជូតទោ ស័កព.ស.២៥៦៤ត្រូវនិងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៨និង២៧នាទី អនុវត្តតាមមតិដឹកនាំរបស់លោក អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់ណែនាំរបស់លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាលស្រុកថ្មគោល ដឹកនាំនិងជម្រុញ មន្រ្តីផ្នែកជំនាញស្រាវជ្រាវ និងឃាត់ខ្លួនជន សង្ស័យចំនួន ០២នាក់នៅក្រោយពេលដែល ប្រជា ពលរដ្ឋឈ្មោះ វិញ វ៉ើន ភេទប្រុសអាយុ ៤១ឆ្នាំ រស់នៅភូមិកណ្តាលជើង ឃុំគោកឃ្មុំ ស្រុកថ្មគោល ប្តឹងពីករណីចោរលួច ក្នុងលំនៅរបស់ខ្លួនកាលពីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ វេលា ម៉ោង ១២និង៣០នាទីរំលងអធ្រាត្រ។

ជនសង័្សយនោះគឺ៖
១-ឈ្មោះ ឆាយ សៅ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិកណ្តាលជើង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
២-ឈ្មោះ ង៉ែត សុភាស់ ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិឆ្កែកូន ឃុំគោក ឃ្មុំស្រុកថ្មគោល ខេត្តបាត់ដំបង ។

ដកហូតបានសម្ភារ:ភស្តុតាងរួមមាន៖
-ម៉ូទ័រចំនួន ១គ្រឿង
-ធុងបាសចំនួន ១គ្រឿង
-ទូរស័ព្ទដៃម៉ាក oppo ចំនួន ១គ្រឿង

ជុំវិញករណីខាងលើនេះលោកវរសេនីយ៍ឯក ផង់ សុភាព បានបញ្ជាក់ថា ក្នុងរយ:ពេលកន្លងទៅ នៅក្នុងមូលដ្ឋានខាងលើបានលេចឡើងនូវករ ណីចោរកម្មគួរឲ្យកត់សម្គាល់ដែលជនសង័្សយធ្វើសកម្មភាព(លួចមិនរើសមុខ)នូវសម្ភារ: តាមលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។ ផ្តើមពីបញ្ហាខាងលើនេះ លោកបានដាក់វិធានការតាមដាននិង ស្រាវជ្រាវរហូតកំណត់បានអំពី មុខសញ្ញាដែលធ្វើសកម្មភាពនេះ ហើយក្នុងរយ:ពេលថ្មីៗ នេះក៏ បង្រ្កាបបានមុខសញ្ញាបែបនេះ រួចមកហើយ។

ជនសង័្សយ និងវត្ថុតាងនគរបាលស្រុកកំពុងរៀបចំបញ្ជូនមកការិយាល័យជំនាញចាត់ការបន្តតាមផ្លូវច្បាប់៕

មតិយោបល់