(Reuters) - កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែកក្កដា សមាជិកក្រុមក្មេងទំនើង បានដើរ ប្រកាសតាមមេក្រូភាគខាងលិចរដ្ឋធានី Caracas’ El Cementerio ថា “ចាកចេញពីតំបន់នេះ! យកក្មេងៗចេញ!” ។ ដែលជាការព្រមានបានប្រាប់អ្នកស្រុកថា ការប្រយុទ្ធគ្នានៅរដ្ឋធានីវ៉េណេស៊ុយអេឡាថានឹងមិនបញ្ឈប់ភ្លាមៗទេ ។
នៅខណៈនោះអ្នកស្រុកដែលបានជ្រកកោននៅកន្លែងនោះអស់រយៈពេលជាងកន្លះថ្ងៃមកហើយ និងក្រុមគ្រួសារទាំងអស់ក្រាបខ្លួនលើដីដើម្បីគេចពីការបាញ់កាំភ្លើងដែលមិនស្រាកស្រាន្ត ។ ប៉ុន្តែក្នុងរយៈពេល ៤៨ ម៉ោងបន្ទាប់ទីក្រុង El Cementerio និងសង្កាត់ចំនួន ប្រាំ ដែលនៅក្បែរនោះបានកាន់កាប់ដោយក្រុមក្មេងទំនើងដែលមិនធ្លាប់មានពីមុនមក ហើយដែលត្រូវបានអ្នកជិតខាងស្គាល់ថាជា “ក្មេងឈាមរាវ” ។
ការប្រយុទ្ធគ្នាដោយកាំភ្លើងរវាងនគរបាល និងក្រុមក្មេងទំនើងដែលមានគ្នាងយ៉ាងតិច ៣០០ នាក់ និងមានមូលដ្ឋាននៅភាគខាងលិចទីក្រុង Caracas ដែលជា សញ្ញាមួយផ្សេងទៀតដែលបង្ហាញថាលោកប្រធានាធិបតី Nicolas Maduro កំពុងបាត់បង់ការគ្រប់គ្រងលើផ្នែកខ្លះនៃប្រទេសវេណេស៊ុយអេឡា ដែលកំពុងរងគ្រោះដោយសារវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ និងការបែកបាក់នីតិរដ្ឋដ៏អូសបន្លាយ។
ករណីស្រដៀងគ្នានេះកំពុងកើតឡើងនៅក្នុងរដ្ឋជាប់ព្រំដែនដែលក្រុមឧទ្ទាមកូឡុំប៊ីស្វែងរកយុត្តិធម៍ នៅតាមជនបទដោយប្រយុទ្ធជាមួយកងទ័ពវ៉េណេស៊ុយអេឡាអស់ជាច្រើនសប្តាហ៍ ដែលក្នុងការប្រឈមមុខដាក់គ្នានោះ បានសម្លាប់ទាហានរាប់សិបនាក់ និងបង្ខំឲ្យប្រជាជនរាប់ពាន់នាក់ភៀសខ្លួន។ ខណៈដែលក្រុមក្មេងទំនើងក្នុងស្រុករបស់វេណេស៊ុយអេឡាក៏គ្រប់គ្រងទឹកដី និងកំណត់ច្បាប់ផងដែរ ៕
មតិយោបល់