ព្រះវិហារ៖កាលពីវេលាម៉ោង៤ នឹង៤០នាទីជិតភ្លឺថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០១៤ មានករណីសម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃបំផុតមិនធ្លាប់មាន គឺចៅបង្កើតសម្លាប់ជីដូន ជីតា នឹងឪពុកមានឹងខ្នងពូថៅ ស្លាប់ទាំង៣នាក់នៅលើខ្ទមយ៉ាងវេទនាបំផុត ករណីសម្លាប់មនុស្សនេះ បានកើតឡើងនៅភូមិមើនរាជ ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ មនុស្សយ៉ាងច្រើនមានការតក់ស្លុតនឹងចោមរោមមើលយ៉ាងច្រើន ជនរងគ្រោះទី១មានឈ្មោះចិន លឿង ភេទប្រុសអាយុ៦៦ឆ្នាំ ជនរងគ្រោះទី២មានឈ្មោះសឹង អឹម ភេទស្រីអាយុ៧៣ឆ្នាំជនរងគ្រោះទី៣មានឈ្មោះចិន តេម ភេទប្រុសអាយុ៣៧ឆ្នាំជនរងគ្រោះទាំង៣នាក់ត្រូវជាជីដូន ជីតា នឹងឪពុកមាបង្កើតនឹងជនល្មើស ចំនែកជនល្មើសមានឈ្មោះវុធ ធឿន ភេទប្រុសអាយុ២៤ឆ្នាំ រស់នៅក្បែផ្ទះកើតហេតុ។ យោងតាមការបញ្ជាក់របស់លោកវិរៈសេនីយ៍ត្រី សុង រ៉ុង មេបញ្ជាការកងរាជអាវុធហត្ថស្រុកជ័យសែន បានអោយដឹងថា ក្រោយពីមានសេចក្ដីរាយការណ៍ របស់ប្រជាពលរដ្ធមកថា មានករណីឃាតកម្មសម្លាប់មនុស្សរួចមក លោកវិរៈសេនីយ៍ បានរាយការណ៍សំយោបល់មកឯកឧត្ត ឧត្តមសេនីយ៍ កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ ឯកឧត្តម បានបញ្ជាអោយដឹកនាំអាវុធហត្ថចុះទៅដល់កន្លែងកើតហេតុភ្លាមៗ
ព័ទ្ធចាប់បានជនល្មើសនៅលើផ្ទះរបស់ខ្លួន លោកវិរៈសេនីយ៍ បានបន្តថា ក្រោយពីកើតហេតុប្រជាពលរដ្ធជាច្រើន ប្រដាប់ដោយដំបង ជំពាមកៅស៊ូ បានព័ទ្ធគាស់ជញ្ជាំងផ្ទះជនល្មើស បំរុងនឹងសម្លាប់ជនល្មើសចោល តែបានសមត្ថកិច្ចហាមឃាត់ មិនអោយប្រជាពលរដ្ធធ្វើដូច្នេះឡើយ ទុកអោយច្បាប់ជាអ្នកសំរេច ចំណែកជនល្មើសបាននិយាយថា ខ្លួនមានបំណងសម្លាប់យាយ តា នឹងឪពុកមាចោលតាំងពី១០ថ្ងៃមុនមកម្លេះ ដោយសាសុំ លុយ១០០០រៀលទុកផឹកស្រាមិនបាន នឺងបាននិយាយបន្តថាដំបូងខ្លួនបានយកពូថៅទៅវ៉ៃក្បាលឪពុកមាចំនួន៣ពូថៅរួចហើយ បានវ៉ៃយាយ នឹងតា តាមក្រោយ ពេលស្លាប់ហើយបានរត់ឡើងលើផ្ទះចាក់សោទ្វា តែប្រជាពលរដ្ធនៅក្នុងភូមិបាននាំគ្នាព័ទ្ធ គាស់ជញ្ជាំងផ្ទះបាញ់នឹងចំពាមកៅស៊ូ ត្រូវចំក្បាលចំនួន២គ្រាប់នឹងត្រូវខ្លួនចំនួន៣គ្រាប់ នឹងត្រូវអាវុធហត្ថចាប់បានតែម្ដង។នៅក្នុងហេតុការណ៍នោះ ឯកឧត្តម ឧត្តមសេនីយ៍ កង សៅគុណ នឹងលើក ថោង សា
គឿន អភិបាលស្រុកជ័យសែន បានពាំនាំអំណោយជាថវិការចំនួន២លាន២សែនរៀលរួមទាំងអំណោយរបស់សប្បុរសជនផង យកទៅប្រគល់ជូនដល់ក្រុមគ្រួសារដើម្បីចាត់ចែងធ្វើបុណ្យសព តាមទំនៀមទំលាប់ព្រះពុទ្ធសាសនាផងដែរ៕
ព័ត៌មានជាតិ
មតិយោបល់