ព័ត៌មានជាតិ

iPhone 6 បាន​ធ្វើឲ្យ​លោក Tim Cook ល្មើស​សំដី Steve Jobs

​ក្រុមហ៊ុន Apple បានប្រកាស​បង្ហាញ iPhone 6 និង iPhone 6Plus ជាមួយនឹង​អេក្រង់​ធំ ដែល​បាន​ធ្វើឲ្យ​ពិភពលោក​មាន​ការភ្ញាក់ផ្អើល ព្រោះថា​លោក Tim Cook នាយក​ប្រតិបត្តិ Apple បាន​ល្មើស​នឹង​សំដី​របស់​លោក Steve Jobs ដែល​ជា​សហ​ស្ថាបនិក និង​ជា​អតីត​នាយក​ប្រតិបត្តិ Apple​។​

Tim Cook-Steve Jobs

​លោក Steve Jobs ធ្លាប់បាន​និយាយ​កាល​ពី​លោក​នៅ​មាន​ជីវិត​ថា ក្រុមហ៊ុន Apple មិនបង្កើត iPhone ឲ្យមាន​អេក្រង់​ធំ​ជាង ៤​អ៊ីង​នោះទេ ដោយ​លោក​បាន​បញ្ជាក់​ពី​មូលហេតុ​ថា ទំហំ​អេក្រង់​របស់ iPhone 4/4S វា​សមល្មម​នឹង​ប្រើប្រាស់ ព្រោះថា នៅពេល​កាន់​នៅ​នឹង​ដៃ​វា​មាន​អារម្មណ៍​ថា ស្និទ្ធស្នាល និង​ម្យ៉ាងទៀត អ្នកប្រើប្រាស់​អាច​ប្រើ​វា​ដោយ​ដៃ​ម្ខាង​បាន ខុសប្លែក​ពី​ស្មា​ត​ហ្វូន​របស់​ក្រុមហ៊ុន​ផ្សេងៗ​។​

​ទាំងនេះ​ជា​សំដី​របស់​លោក Steve Jobs ប៉ុន្តែ​នៅ​ថ្ងៃទី​០៩​ខែ​កញ្ញា ឆ្នាំ ២០១៤ កន្លងទៅនេះ Apple បានបង្ហាញ iPhone 6 និង iPhone 6Plus ជាមួយនឹង​អេក្រង់ ៤,៧​អ៊ីង និង ៥,៥​អ៊ីង ដោយ​មហាជន​គ្រប់​គ្នា​ដែល​ធ្លាប់​ឮ​សំដី​របស់ Steve Jobs បាន​និយាយថា លោក Tim Cook បាន​ល្មើស​នឹង​សំដី​របស់ Steve Jobs ប៉ុន្តែ​អ្នកខ្លះ​វិញ​បាន​និយាយថា វា​ជា​យុគសម័យ​បច្ចេកវិទ្យា​ស្មា​ត​ហ្វូន​អេក្រង់​ធំ ដូច្នេះ​ត្រូវ​បាន​ដើរ​ទៅ​មុខ មិន​ត្រូវ​ត្រឡប់ក្រោយ​នោះទេ ម្យ៉ាង​នៅពេលនេះ Tim Cook ជា​អ្នក​កាន់​ចង្កួត Apple ដូច្នេះ​វា​ស្ថិតនៅក្នុង​ក្រោម​ការសម្រេចចិត្ត​របស់​គាត់​៕​

មតិយោបល់