តាកែវ៖ សាខាគយ និងរដ្ឋាករខេត្តតាកែវបានចេញសេចក្ដីជូនដំណឹងមួយដល់សាធារណជនក្នុងខេត្តតាកែវ ជាពិសេសម្ចាស់យានយន្តជ្រកក្រោមស្លាកលេខផ្សេងៗ ដែលមានស្រាប់នៅក្នុងស្រុក គ្មានពន្ធ និងអាករនាំចូលមេត្តាជ្រាបថា ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២២ សាខាគយ និងរដ្ឋាករខេត្តតាកែវនឹងទទួលបង់ពន្ធអាករនាំចូលឬយានយន្តគ្រប់ប្រភេទទាំងចង្កូតស្ដាំ និងឆ្វេងដែលមិនទាន់បានបំពេញកាតព្វកិច្ចពន្ធនាំចូលកន្លងមក។
មតិយោបល់