ចិន៖ ក្រុមអ្នកច្នៃប្រឌិតបាននឹកឃើញគំនិត មួយដ៏ចំឡែកមិនធ្លាប់មាន ដែល ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នោះ គឺការបង្កើតភោជនីយដ្ឋានមាន ឈ្មោះថា ៧៨៩ ឬភោជនីយដ្ឋានគុកនៅ ទីក្រុង Tianjin ប្រទេសចិន ដោយនៅ ខាងក្នុងភោជនីយដ្ឋានមានបន្ទប់នីមួយៗ ដាច់ដោយឡែកដូចជាមន្ទីរឃុំឃាំង អ៊ីចឹងដែរ ។
បន្ទប់ពិសាអាហារឡោមព័ទ្ធដោយ ដែក ច្រវាក់ធំៗ មើលពីចម្ងាយអ្នក ដែលអង្គុយញាំអាហារនៅខាងក្នុងមិន ខុសអ្វីពីអ្នកទោសនោះឡើយ សូម្បីតែ អ្នកបម្រើនៅក្នុងភោជនីយដ្ឋានកស្លៀក ពាក់ឯកសណ្ឋានដូចជាឆ្មាំគុកផងដែរ ។
បណ្ដាញទូរទស្សន៍ជាតិចិនបានផ្សព្វផ្សាយអត្ថបទវិភាគមួយថា “នៅពេល ដែលអតិថិជនឈានជើងចូលក្ន្នុងភោជ នីយដ្ឋានខាងលើ អតិថិជននឹងបានភ្លក់ រសជាតិពីជីវិតរស់នៅក្នុងមន្ទីរឃុំឃាំង បែបណាហើយ ដោយមិនចាំបាច់ជាប់ គុកដោយពិតប្រាកដនោះឡើយ ។ ឈ្មោះ មន្ទីរឃុំឃាំង៧៨៩ ធ្វើឱ្យអតិថិជនមាន អារម្មណ៍ថា ដូចជាឈ្មោះលេខរៀងរបស់ អ្នកទោស ។ ចូលទៅខាងក្នុង អតិថិជន នឹងធ្វើដំណើរតាមច្រកផ្លូវដែលសំខាន់ មានបន្ទប់ឡោមព័ទ្ធដោយដែក ច្រវាក់ និងមានពន្លឺភ្លឹមៗ។ ក្រោយមកអតិថិជន ដែលពិសាអាហារ ត្រូវបញ្ជូនចូលក្នុង បន្ទប់មួយដោយដៃត្រូវដាក់ច្រវាក់ដូច ជាអ្នកទោស ។ បើអតិថិជនមិនចង់ធ្វើ បែបនេះ ក៏បានដែរ ។ ប៉ុន្ដែភាគច្រើន អ្នកចូលទៅបរិភោគអាហារនៅទីនោះ គឺចង់ឆ្លងកាត់ជីវិតពិតនៅក្នុងមន្ទីរឃុំ ឃាំងបែបណា ។
អតិថិជនអាចកុម្ម៉ង់ម្ហូបតាមបញ្ជី ម្ហូបដែលមានដាក់នៅក្នុង Ipad លើតុ ដោយគ្មានបុគ្គលិករង់ចាំការកុម្ម៉ង់នោះ ឡើយ ។ ក្រោយការកុម្ម៉ង់រួចអ្នកបម្រើ នឹងយកអាហារទៅកាន់បន្ទប់ឡោមព័ទ្ធ ដែកហើយហុយចូលតាមប្រលោះតូច មួយ ដូចជាការហុចអាហារទៅឱ្យអ្នក ទោសអ៊ីចឹងដែរ ។
ម្ចាស់ភោជនីយដ្ឋានឈ្មោះ Zhou Keqiang បានឱ្យដឹងថា ការច្នៃប្រឌិត ភោជនីយដ្ឋានបែបនេះ គឺចង់ឱ្យអតិថិជន បានស្គាល់ពីរសជាតិនៃការរស់នៅក្នុង មន្ទីរឃុំឃុំ ។ ម្ហូបអាហារនៅទីនេះមាន រសជាតិឈ្ងុយឆ្ងាញ់ មានទាំងការប្រគំ តន្ដ្រីទៀតផង ។
អតិថិជនជាច្រើន ពិសេសគឺយុវវ័យ ចង់ចូលភ្លក់រសជាតិនៅក្នុងភោជនីយដ្ឋាន នោះ មិនមែនដោយអាហារឆ្ងាញ់នោះ ឡើយ គឺចង់ដឹងពីជីវិតរស់នៅរបស់អ្នក ទោសនៅក្នុងគុកមានរសជាតិបែបណា៕
ទស្សនាឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់