អង់គ្លេស៖ក្នុងក្របខណ្ឌ Premier League ដែលជាគូចុងក្រោយក្នុងសប្តាហ៍កន្លងទៅនេះ ក្លិប West Brom បានធ្វើឲ្យក្លិបផ្សេងៗទៀត ចាប់អារម្មណ៍ ដោយអាចលុតគូប្រកួត មិនឲ្យបំបែកពងមាន់ខ្លួនរួច ដោយលទ្ធផល ៤ ទល់នឹង ០ ខណៈជួបជាមួយនឹងក្លិបទើបតែឡើងមកថ្មី Burnley កាលពីរាត្រីថ្ងៃអាទិត្យ ម្សិលមិញនេះ។
Craig Dawson , Graham Dorrans និង Saido Berahino បានរកគ្រាប់បាល់បាន ជួយឲ្យក្លិបខ្លួនឈ្នះសារជាថ្មី ម្តងទៀត រំកិលខ្លួនទៅកាន់លេខរៀងទី ១០ នៃតារាង មាន ៨ ពិន្ទុ ស្មើនិង បិសាចក្រហមនៅលេខរៀងទី ៧ ក្នុងចំណោម ៦ ប្រកួតដូចគ្នា ខណៈដែលតោខៀវ Chelsea នៅឈរលើកំពូលតារាង មាន ១៦ ពិន្ទុ ។
ទស្សនាឃ្លិបដូចខាងក្រោមនេះ៖
ព័ត៌មានជាតិ
មតិយោបល់