ព័ត៌មានជាតិ

លោក Boris Johnson និយាយថា ចក្រភពអង់គ្លេស នឹងបន្តប្រតិបត្តិការជម្លៀស នៅអាកាសយានដ្ឋានទីក្រុងកាប៊ុល ទោះបីជាមានការបំផ្ទុះ គ្រាប់បែកក៏ដោយ

នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បាននិយាយថា ចក្រភពអង់គ្លេស នឹងបន្តប្រតិបត្តិការជម្លៀស នៅអាកាសយានដ្ឋានទីក្រុងកាប៊ុល ទោះបីជាមានការបំផ្ទុះ គ្រាប់បែកពីរលើកនៅទីនោះ ដែលត្រូវបានគេរាយការណ៍ថាបានសម្លាប់មនុស្សយ៉ាងតិច ៦០នាក់ក៏ដោយ។

លោក Johnson និយាយថា លោកចង់បញ្ជាក់ថា ការគំរាមកំហែង នៃការវាយប្រហារភេរវកម្មនេះ គឺជាឧបសគ្គមួយក្នុងចំណោមឧបសគ្គដែលយើងបាន និងកំពុងដំណើរការនៅក្នុងប្រតិបត្តិការដោះស្រាយហើយ យើងបានត្រៀមខ្លួន រួចជា ស្រេច សម្រាប់វា។

គួបញ្ជាក់ថាការវាយប្រហារដោយគ្រាប់បែកពីរលើក កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ បានកើតឡើង នៅពេលព្រឹកនៅរដ្ឋធានីអាហ្វហ្គានីស្ថាន។ មួយលើកនៅក្លោងទ្វារ Abbey នៃអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai និងមួយលើកទៀតនៅសណ្ឋាគារ Baron ។

មតិយោបល់