ក្រុងប៉ោយប៉ែត៖ពលករខ្មែរចំនួន៧០០នាក់ ត្រូវបានសមត្ថកិច្ចច្រកទ្វារខ្លងឡឹកថៃ អោយត្រលប់មកក្រោយវិញមួយរយះព្រោះអស់លិខិតបញ្ជាក់លេខរៀង ចូលទៅធ្វើបែបបទដើម្បីចូលទៅរកមុខរបរចិញ្ចិមជីវិតក្នុងទឹកដីថៃខាងមុខនេះ ប៉ុន្តែការសម្រុកទៅប្រទេសថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត គឺមានចំនួនពលករខ្មែរយើងសម្រុកយ៉ាងគំហុកចូលទៅដីថៃគក្រុកគក្រែងទាំងយប់ទាំងថ្ងៃ រហូតធ្វើអោយសមត្ថកិច្ចខាងលើនោះ ធ្វើលិខិតបែបបទមិនទាន់ជូនពលរដ្ឋខ្មែរ ហើយក៏រុញអោយមកក្រោយវិញជាបណ្តោះអាសន្ន។
សូមបញ្ជាក់ដែលថា គេបានសង្គេតឃើញមានពលរដ្ឋខ្មែរជាច្រើនបានចេញពីស្រុកកំណើតរបស់ខ្លួនឆ្ពោះទៅប្រទេសថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហួសពីការស្មាន ប៉ុន្តែក៏មានការបញ្ជាក់ផងដែរលើលិខិតស្នាមចេញពីប៉ូលិសអន្តោរប្រវេសច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទើបសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិខ្លងឡឹក ដែលប្រឈមនិងច្រកទ្វារប៉ោយប៉ែត បានទទួលយកពលករទាំងនោះអោយមកធ្វើជាលិខិតស្នាមច្បាស់លាស់ ហើយប្រគល់ទៅអោយក្រុមហ៊ុនតូចធំរបស់ថៃ មកទទួលយកជាផ្លូវការទើបអាចបន្តដំណើរចូលទៅក្នុងទឹកដីថៃបានដោយសុវត្ថិភាព ។
ចំពោះពលករខ្មែរ ដែលត្រូវថៃរុញអោយមកក្រោយមួយរយះសិននោះ បានលើកឡើងថា ពួកគេមកដេកចាំធ្វើលិខិតស្នាមចេញទៅនប្រទេសថៃ អស់ចំនួន៥ថ្ងៃ ហើយបន្តដំណើរចេញពីទឹកដីរបស់ខ្លួនឆ្ពោះទៅដីថៃ ពលរដ្ឋខ្មែរដ៏ដែលនោះបានបន្តទៀតថា ខាងថៃមិនអនុញ្ញាតិអោយពលរដ្ឋខ្មែរណាដែលមិនទាន់មានលិខិតស្នាម រឺគ្មានលេខរៀងចូលទៅធ្វើលិខិតស្នាមគឺត្រូវអោយមកក្រោយវិញ ដោយមិនអនុញ្ញាតិអោយដេករហេតរហូតរឺធ្វើដំណើរឆ្វេចឆ្វាចចុះលើងក្នុងដីថៃឡើយ ពលរដ្ឋដ៏ដែលនោះក៏បានបន្តទៀតថា ថ្វីបើសភាពការនយោបាយក្នុងប្រទេសថៃមានភាពស្ងប់ស្ងាត់មែន ប៉ុន្តែគេបានសម្គល់ឃើញការពង្រឹងសន្តិសុខនៅតាមព្រំដែនកម្ពុជាថៃ នៅតែរឹតបន្តឹងដ៏ដែល ដូចជាករណី ដែលពលរដ្ឋខ្មែរយើងចូលទៅចាប់លេខរៀង សម្រាប់ធ្វើបាស្ព័រឆ្លងដែនចូលទៅដីថៃនោះ ហាក់ដូចជាមានភាពតឹងតែងផងដែរ ។
មន្ត្រីច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខាងកម្ពុជាបានលើកឡើងថា រឿងប្រជាពលរដ្ឋខ្មែរយើងទៅធ្វើបណ្ណ័ឆ្លងដែនក្នុងដីថៃនោះ គឺពិតជាមានចំនួនច្រើនបំផុត បើគិតជាមធ្យមគឺមានរហូតដល់ចំនួន៥០០នាក់ឡើងទៅ នេះគឺជាទូរលេខក្រោយបុណ្យភ្ជុំហើយ លោកប្រធានស្នាក់ការច្រកទ្វារដ៏ដែលបានបញ្ជាក់ទៀតថា បើគិតជាថ្ងៃធម្មតាគឺមានត្រឹមតែ៣០០ជាងនាក់តែប៉ុណ្ណោះ ដោយឡែកចំពោះពលករដែលត្រូវថៃចាប់បញ្ជូនមករាល់ថ្ងៃនោះ គឺមានចំនួនជាង៣៥០នាក់ ដោយសារតែពលរដ្ឋយើងមួយចំនួនមិនទាន់បានបណ្ណ័បញ្ជាក់សម្គាល់ខ្លួនផង
ហើយដើររហេតរហូត ត្រូវសមត្ថកិច្ចថៃចាប់បញ្ជូនមកតាមរថយន្តជារៀងរាល់ថ្ងៃផងដែរ៕
មតិយោបល់