ខេត្តកំពង់ឆ្នាំង: ស្របតាមឆន្ទះប្រមុខរាជរដ្ឋាភិបាល ដែលបានផ្ដល់ឱកាសឲ្យសិស្សានុសិស្ស ប្រឡងបាក់ឌុបធ្លាក់កន្លងមកនេះ ឯកឧត្ដម ស៊ុន វណ្ណរិទ្ធ អភិបាលរងខេត្តកំពង់ឆ្នងនិងក្រុម ការងារបានចុះក្រើនរំលឹកនិងសំណេះសំណាលជាមួយសិស្សានុសិស្សនៅសាលាវិទ្យាល័យ ប្រពៃ គីរី ស្រុកជលគីរី កាលពី ព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៤ ដោយមានសិស្សានុសិស្សដែលត្រូវប្រឡង ឡើងវិញនិងមន្ត្រីរាជការសាលាស្រុកជាច្រើននាក់ផងដែរ។
លោកគ្រូ សាស្ត្រាចារ្យតំណាងការិយាល័យអប់រំស្រុកជលគីរី បានធ្វើសេចក្តីរាយការណ៍ជូន ឯកឧត្ដមអភិបាលរងនិងក្រុមការងារនៅក្នុងឱកាសនោះថា សិស្សដែលប្រឡងបាក់ឌុបកាលពីថ្ងៃទី 4-5 ខែសីហា ឆ្នាំ២០១៤កន្លងមកនេះមានចំនួន៤២នាក់ .មានស្រី២២ ហើយធ្លាក់៣៤នាក់ក្នុងនោះ ស្រី១៧នាក់ ប៉ុន្តែទោះជាយ៉ាងនេះក្តីក៏ស្រុកជលគីរី មានចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមសាលា ទាំង៣៥ នៅក្នុងខេត្តកំពង់ឆ្នាំង។
លោកឧត្ដមសេនីយ៍ ជួន ជឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងជាក្រុមការងារចុះជួយស្រុក ជលគីរីបានមានមតិថា ការរឹតបន្តឹងនៃការប្រឡង គឺជាការកែទម្រង់យ៉ាងស៊ីជម្រៅ របស់រាជរដ្ឋា ភិបាល ហើយមិនមែនតែវិស័យនេះទេគឺគ្រប់វិស័យទាំងអស់។ចំពោះវិស័យអប់រំនេះ គឺប្អូនៗជា សរសរទ្រូងរបស់ប្រទេសជាតិ ដូច្នេះប្អូនៗត្រូវតែមានចំណេះដឹងពិតប្រាកដ ដើម្បីការពារនិងអភិ វឌ្ឍន៍សង្គមជាតិ។
លោក ជួន ជឿន បានបន្ដថា នៅសម័យប្រឡងឡើងវិញនៅថ្ងៃទី13-14 ខែតុលា ខាងមុខ នេះ គឺប្អូនត្រូវតាំងស្មារតីឲ្យនឹងន កុំបែកអារម្មណ៍អាងជំនួយពីខាងក្រៅឬមើលគេ នាំឲ្យខាតពេល និងរំខានដល់អ្នកដ៏ទៃ។
ឯកឧត្ដម ស៊ុន វណ្ណរិទ្ធ អភិបាលរងខេត្តនិងជាអនុប្រធានក្រុមការងារចុះជួយការងារ ស្រុកជលគីរី បានមានប្រសាសន៍ ក្នុងអង្គពិធីនេះថា ការរឹតបន្តឹងក្នុងការប្រឡង គឺជាឆន្ទះរាជរដ្ឋាភិ បាលព្រោះថា រាជរដ្ឋាភិបាលចង់បានឲ្យប្អូនៗមានចំណេះដឹងពិតនិងមានសមត្ថភាព ពេញលេញ នឹងអាចចូលប្រឡូកជាមួយសិស្សនៅបណ្ដាប្រទេសអាស៊ាននិងនៅលើពិភពលោក។
ឯកឧត្ដម ស៊ុន វណ្ណរិទ្ធ បានបន្តថា សូមប្អូនៗ ខិតខំសិក្សាឲ្យអស់ពីសមត្ថភាព ដើម្បីដណ្ដើម សញ្ញា ប័ត្របាក់ឌុបឲ្យបាន ជាប្រយោជន៍ខ្លួនឯង ជាការលើកទឹកចិត្តឪពុកម្ដាយ ដែលខំចំណាយ លុយនិងពេលវេលាឲ្យប្អូនៗរៀន និងជាការឆ្លើយតបចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ប្រមុខរាជរដ្ឋាភិបាលដែលខំផ្ដល់ឱកាសឲ្យប្អូនៗប្រ ឡងម្ដងទៀត ប៉ុន្តែការរឹតបន្តឹងនៅ តែធ្វើឡើងដដែល ហើយនឹងបន្តធ្វើជារៀងរាល់ឆ្នាំ ចំណែកការ ប្រឡងឡើងវិញចំពោះសិស្សដែលធ្លាក់នេះ គឺឆ្នាំក្រោយ គ្មានទេ។
ជាកិច្ចបញ្ចប់នៃពីធីនេះ ឯកឧត្ដមនិងក្រុមការងារ បានចែកជូន ថវិការដល់សិស្សានុសិស្ស ក្នុងម្នាក់ៗ 3 0000 រៀល .លោកគ្រូអ្នកគ្រូវិទ្យាល័យ ប្រពៃគីរីក្នុងម្នាក់ៗ 4 0000 រៀល.មេឃុំទាំង៥ ឃុំ ដែលបានចូលរួមនៅក្នុងអង្គពិធីក្នុងម្នាក់ 2 0000 រៀល ចំណែកកង កំលាំងប្រដាប់អាវុធ ទាហ៊ាន ប៉ូលីស និងប៉េអ៊ឹម ដែលរក្សាសណ្ដាប់ធ្នាប់នៅក្នុងអង្គពីធីនេះ ក្នុងម្នាក់ៗ 4 0000 រៀល ៕
មតិយោបល់