ព័ត៌មានជាតិ

Microsoft ទទួលបាន $8 ពី​ការលក់​គ្រប់​ឧបករណ៍​ប្រើ Android ទាំងអស់​

​ថ្មីៗ​នេះ Reuters បាន​ចុះផ្សាយ​ថា ក្រុមហ៊ុន Samsung ត្រូវ​បង់ប្រាក់​ក្នុងតម្លៃ​មួយ​ដ៏​ខ្ពស់​សម្រាប់​ការប្រើប្រាស់​បច្ចេកវិទ្យារ​បស់ Microsoft លើ​ស្មា​ត​ហ្វូន និង Tablet ដោយឡែក​នៅ​ពេល​នេះ សារព័ត៌មាន ZDNet បាន​ចុះផ្សាយ​ថា មិនមែន​មាន​តែ Samsung នោះទេ ដែល​ត្រូវ​បង់លុយ​ឲ្យ Microsoft នោះ ពោលគឺ​រាល់​ការលក់​ឧបករណ៍​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ដំណើរការ Android ទាំង​សុទ្ធ​មាន​ចំណូល​ចូល​ទៅ​ក្រុមហ៊ុន Microsoft​។​
Microsoft
​សារព័ត៌មាន ZDNet បាន​ចុះផ្សាយ​ថា ក្រុមហ៊ុន Microsoft ទទួលបាន ៨​ដុល្លារ​អាមេរិក ក្នុង​ការលក់​ឧបករណ៍​ទាំងអស់​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ដំណើរការ Android​។ តើ​នេះ​មាន​ន័យ​យ៉ាង​មិញ​វិញ បើ Android ជា​ប្រព័ន្ធ​ដំណើរកា​របស់ Google ម្ដេច Microsoft ទទួលបាន​លុយ ៨​ដុល្លារ​ដែរ​? តាម​ការបញ្ជាក់​ពី Microsoft បានឲ្យដឹងថា ត្បិតតែ Android ជា​របស់ Google ពិតមែន ប៉ុន្តែ​នៅ​ក្នុង​នោះ​មាន​បច្ចេកវិទ្យា​មួយចំនួន​ជា​របស់ Microsoft ដូច្នេះ​រាល់​ការលក់​គឺ​ត្រូវតែ​មាន​ចំណូល​ដល់ Microsoft​។​
​កាលពី​ឆ្នាំ ២០១៣ ក្រុមហ៊ុន Microsoft ទទួលបាន​ប្រាក់ចំណូល ៣,៤​ពាន់​លាន​ដុល្លារ​អាមេរិក ពី​ការលក់ Android ដែល​ជា​ផ្នែក​មួយ​ជួយ​ជំរុញ​ឲ្យប្រាក់​ចំណូលរ​បស់ Microsoft កើនឡើង​៕​

មតិយោបល់