សូមកត់ចំណាំថានេះគ្រាន់តែជាការសម្ដែងប៉ុណ្ណោះ ប៉ុន្តែវាបានបង្ហាញពីធាតុពិតជាក់ស្ដែងនៅក្នុងសង្គមបច្ចុប្បន្ន បើទោះបីជាវាមិនមែនជាការសម្ដែងដែលសបញ្ជាក់ពីប្រទេសកម្ពុជាក្ដី ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីភាពពិតជាក់ស្ដែង។
តាមរយៈវីដេអូសម្ដែងរបស់តារាសម្ដែងឥណ្ឌា Varun Pruthi បានសបញ្ជាក់ថា មនុស្សជាច្រើនដែលបានធ្វើដំណើរឆ្លងកាត់តាមដងផ្លូវ មិនបានយកចិត្តទុកដាក់ទៅលើជនរងគ្រោះដែលមានរបួស និងឈាម ដោយគ្រោះថ្នាក់ណាមួយនោះទេ ពោលគឺពួកគេគិតតែពីធ្វើដំណើរទៅកាន់គោលដៅរាងខ្លួន។ តាមរយៈវីដេអូនេះ គឺមានតែ ១ភាគរយ ឬតិចជាងនេះ ដែលបានយកចិត្តទុកដាក់។ នៅក្នុងវីដេអូសម្ដែង អ្នកដំណើរតាមផ្លូវមិនបានយកចិត្តទុកដាក់ទៅលើអ្នករបួស រហូតដល់គាត់ស្លាប់លើផ្លូវ ព្រោះតែគ្មានអ្នកជួនទៅមន្ទីរពេទ្យ។
គួរបញ្ជាក់ផងដែរថា វីដេអូនេះ បានបង្ហាញនូវការអប់រំជាច្រើនដល់មនុស្សគ្រប់គ្នា មិនថាអ្នកមាន ឬអ្នកក្រនោះទេ គួរតែយកចិត្តទុកដាក់ មិនត្រូវធ្វើដូចនៅក្នុងវីដេអូនេះនោះទេ បើទោះបីជាវាស្ថិតនៅក្នុងប្រទេសក្រៅក្ដី ប៉ុន្តែទង្វើបែបនេះក៏ធ្លាប់កើតមាននៅក្នុងស្រុកខ្មែរផងដែរ ដូច្នេះសង្ឃឹមថា ប្រជាជនខ្មែរគ្រប់រូបនឹងមិនធ្វើដូចអ្វីដែលមាននៅក្នុងវីដេអូនេះនោះទេ៕
មតិយោបល់