ព័ត៌មានជាតិ

ពិធី​ប្រកាស​តែងតាំង​លោក ចេង ចាន់ដូនា ប្រធានការិយាល័យ​ផែនការ​សាលាខេត្ត​កំពង់ឆ្នាំងជា​អភិបាលរង​ស្រុក​កំពង់លែង​

កំពង់ឆ្នាំង​៖ ពិធី​ប្រកាស​តែងតាំង​អភិបាលរង​ស្រុក​កំពង់លែង​ថ្មី ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៤ នៅ​សាលប្រជុំ​សាលាស្រុក​កំពង់​លែង ក្រោម​អធិបតីភាព​ឯកឧត្តម សៀក គឹម​លៀង អភិបាលរង​ខេត្ត​តំណាង ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង មាន​ការចូលរួម​ពី​លោក ឡោ​ ​សា​លីម ប្រធាន​ក្រុមប្រឹក្សា​ស្រុក លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត លោក​អភិបាល អភិបាលរង​ស្រុក សមាជិក​ក្រុមប្រឹក្សា​ស្រុក លោក​លោកស្រី​ប្រធាន​ការិយាល័យ​អង្គភាព​ជុំវិញ​ស្រុក លោក​មេឃុំ មេ​ប៉ុស្តិ៍​ក្នុងស្រុក និង មន្ត្រីរាជការ​សាលាស្រុក​ជាច្រើនរូប​ទៀត​។​
​ ​លោក មាន់ អ៊ាន​លី អភិបាលស្រុក​កំពង់​លែង​បាន​មានមតិ​ស្វាគមន៍​និង​បានលើកឡើង​នូវ​លទ្ធផល​សំខាន់ៗ ដែល​បាន​សម្រេច​បាន​កន្លងមក​របស់​ស្រុក​កំពង់​លែង​មាន​ការរីក​ចំរើន​លើ​គ្រប់​វិស័យ​និង​ធានា​បាន​សន្តិសុខ​ស្ថេរភាព​ជូន​ប្រជាពលរដ្ឋ ចូលរួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការអនុវត្ត​យុទ្ធសាស្ត្រ​តុ​កោណ​ដំ ណាក់​ទី​៣ របស់​រាជរដ្ឋាភិបាល ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​យើង ។​
2014-10-08_113309
​ ​លោក ចាន់ សារ៉ាត់ នាយករង​រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង​បាន​អាន​ប្រកាស​លេខ ៣១២៧
​ចុះ​ថៃ្ង​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៤ របស់​ក្រសួង​មហា​ផៃ្ទ ត្រូវបាន​តែងតាំង​លោក ចេង ចាន់ដូណា ឋាន ន្ត​រស័ក្តិ​អនុមន្ត្រី ថ្នាក់​លេខ​១៤ ជា​អភិបាលរង​ស្រុក​កំពង់លែង​។​
​លោក ចេង ចាន់ដូណា អភិបាលរង​ស្រុក​កំពង់លែង​ថ្មី​បាន​ឡើង​ធ្វើ​ការប្តេជ្ញាចិត្តថា​៖​លោក​នឹង​ខិតខំ​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​អោយបាន​ល្អ​នៅ​ក្នុងគណៈ​អភិបាលស្រុក និង​ជា​បណ្តា​ការិយាល័យ អង្គភាព​ជុំវិញ​ស្រុក កងកំលាំងប្រដាប់អាវុធ អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ឃុំ ដោយ​ឈរ​លើ​មូលដ្ឋាន​គោរព​តាម​បទដ្ឋាន​នានា​និង​ច្បាប់​របស់​រដ្ឋ ការពារ​រដ្ឋធម្មនុញ្ញ​នៃ​រាជាណាចក្រ​កម្ពុជា រួមចំណែក​ពង្រឹង​ការអនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​អោយបាន​ល្អ​ប្រសើរ​។​យកចិត្តទុកដាក់​បំរើ​សេ​វ៉ា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ចូលរួម​ប្រឡងប្រណាំង​កែរ​ប្រែ​សោភ័ណ្ឌភាព​របស់​ស្រុក​កំពង់លែង ក្នុង​ទិសដៅ​អោយ​ទីក្រុង​ស្អាត និង​មាន​សេវាកម្ម​ល្អ​។​
​ឯកឧត្តម​សៀក គឹម​លៀង អភិបាលរង​ខេត្ត​កំពង់ឆ្នាំង បាន​មានប្រសាសន៍​សំណេះសំណាល​នៅក្នុង​ពិធី​នោះ​សង្កត់ធ្ងន់​លើ​ការអនុវត្ត​គោលនយោបាយ កំណែទម្រង់​ស៊ី​ជំរៅ​របស់​រាជរដ្ឋាភិបាល និង​ការបំរើ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​។​
​ឯកឧត្តម​អភិបាលរង​ខេត្ត​កំពង់ឆ្នាំង​ក៏​បាន​ផ្ដាំផ្ញើ​ដល់​លោក ចេង ចាន់ដូណា អភិបាលរង​ស្រុក​កំពង់លែង​ដែល​ទើប​តែងតាំង​ថ្មី អោយ​ខិតខំ​បំពេញ​ភារកិច្ច​អោយបាន​ល្អ​ក្នុង​ការអនុវត្ត​កម្មវិធី​កំណែ​ទម្រង់​របស់​រាជរដ្ឋាភិបាល​និតិកា​ល​ទី​៥​នៃ​រដ្ឋសភា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​ជា​ប្រមុខ​។ ការធ្វើកំណែទម្រង់​វា​មាន​សារៈសំខាន់​ជា​ច្រើន​ចំពោះ​មន្ត្រីរាជការ ពិសេស​គឺ​ការលុបបំបាត់​ភាព​អសកម្ម លុប​បំបាត់​អំពើពុករលួយ និង មាន​តម្លាភាព​ចំពោះ​មន្ត្រីរាជការ​ហើយ​សហកា​រ​ក្នុង​ជួរ​គណៈ​អភិបាលស្រុក​អាជ្ញា​ដែនដី​គ្រប់​លំដាប់ថ្នាក់ ឆ្ពោះ​ទៅ​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន​ដើម្បី​រួមចំណែក​យ៉ាង​សកម្ម​សំដៅ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​យើង​៕
​ ​ ​

មតិយោបល់