កំពង់ធំ៖បន្ទាប់ពីបែកធ្លាយពត៌មានអាស្រូវជុំវិញករណីអំពើពុករលួយធ្វើឲ្យបាត់បង់លុយលំអៀងមុខងារ និងសក្តិ រាប់សិបលានរៀល នៅក្នុងស្នង ការរដ្ឋាននគរបាលខេត្តកំពង់ធំរួចមក រហូតមដល់ថ្ងៃនេះគេនៅពុំទាន់ ឃើញមានកំណែទម្រងណាមួយពីថ្នាក់ស្នងការនោះឡើយ ផ្ទុយទៅវិញ កាលពីថ្ងៃទី០៦ តុលា ឆ្នាំ២០១៤ ស្នងការនគរបាលខេត្តលោកឧត្តមសេនី យ៏ត្រី ជូ សំអាន បានធ្វើការប្រកាសព្រមានជាចំហរថា និងដាក់វិន័យ ចំពោះមន្ត្រីនគរបាលណាដែលទំលាយព័ត៌មានទៅក្រៅអង្គភាពក្រោយពីបង្កើតក្រុមប្រឹក្សាវិន័យរួច និងស្រាវជ្រាវរកឲ្យឃើញ មន្ត្រីរូបណាដែល ហ៊ានទំលាយព័ត៌មានទៅក្រៅ ប៉ុន្តែឧត្តមសេនីយ៏រូបនេះមិនបានធ្វើការ ព្រមានជាសាធារណៈចំពោះឧត្តមសេនីយ៏ត្រី ឳម ភីលីស្នងការរង លោក គង់ ចាន់ទី និងលោកជឹម លក្ខណា ជាមន្ត្រីទទួលបន្ទុកដែលធ្វើឲ្យបាត់បង់ លុយមុខងារ និងសក្តិរបស់មន្ត្រីនគរបាលរាប់រយនាក់ ដែលមានទឹកប្រាក់ រាប់សិបលានរៀលនោះទេ ដែលករណីនេះហាក់បង្ហាញពីអាថ៌កំបាំង អ្វីមួយនៅពីក្រោយការធ្វើឲ្យបាត់លុយ។
ទាក់ទិនព័ត៌មានដ៏រសើបខាងលើនេះ អធិការក្រុង/ស្រុកទាំង៨បាន លើកឡើងថា ពួកគាត់និងធ្វើការសាកសួរទៅគណនេយ្យឲ្យបានលំអិត អំពីករណីបាត់លុយលំអៀងសក្តិ និងមុខងាររបស់មន្ត្រីក្រោមចំណុះអធិ ការ ព្រោះមន្ត្រីនៅតាមប៉ុស្តិ៏ខ្លះទទួលប្រាក់បានតែ៣០ម៉ឺន ខ្លះ៥០ម៉ឺន ៦០ម៉ឺនតែប៉ុណ្ណោះ។ ជាមួយនិងប្រតិកម្មដ៏ក្ដៅគគុករបស់មន្ត្រីនគរបាល ចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៧ តុលា ឆ្នាំ២០ ១៤ ប្រភពព័ត៌មានពីជួរក្រុមប្រឹក្សាខេត្តបានបង្ហើបឲ្យដឹងថា មានមន្ត្រីនគរ បាលមួយខ្លះបានដាក់ពាក្យប្តឹងទៅប្រធានក្រុមប្រឹក្សា ឯកឧត្តម ឈុន ឈន់ និងតៀមទារឲ្យមានការបើកប្រាក់ឲ្យគ្រប់ចំនួនតាមការកំណត់នៃ របបគោលនយោបាយក្រសួង ។ ជាងនេះមន្ត្រីនគរបាលបានស្នើសុំឲ្យ មានការស៊ើបអង្កេតពីថ្នាក់ក្រសួងលើករណីបាត់លុយលំអៀងសក្តិ និងមុខងារ ។
ជាចុងក្រោយក្នុងនាមពួកយើងខ្ញុំជា មន្ត្រីនគរបាល ចំណុះឲ្យស្នងការនគរ បាលខេត្តកំពង់ធំ មិនពេញចិត្តចំពោះការកិបកេងប្រាក់របស់មន្ត្រីនគរបាល ដែលមានការឃុបឃិតគ្នា រវាងស្នងការ និងស្នងការរង ព្រមទាំងមន្ត្រីទទួលបន្ទុក ដែលបានរៀបចំឡើងដោយ លោក ជូរ សំអាន ស្នងការ ដូច្នេះសុំឲ្យមានការស៊ើបអង្កេត ជុំវិញករណីនេះ ព្រមទាំងសុំឲ្យមានការ ផ្លាស់ប្តូរស្នងការរូបនេះចេញ ដោយសារតែបានដាក់ប្អូនថ្លៃឈ្មោះ ហុល ដើរ ប្រមូលលុយកាក់ ដាក់ខែពីអ្នកលក់ឆ្នោត ពីអ្នកនេសាទ អ្នករកស៊ី ដឹកបទល្មើសឈើ បង្ករព្យុះភ្លៀងដោយស្នងការគ្មានអើពើបន្តិចឡើយ ។
សំណូមពរឲ្យបងអ្នកសារពត៌មាន មេត្តាជួយនាំសេចក្តីនេះ ទៅថ្នាក់លើ និងផ្សព្វផ្សាយផង ពីមន្ត្រីគ្រប់អធិការស្រុកក្រុង និងប៉ុស្តិ៍រដ្ឋបាល ៕
មតិយោបល់