គណៈកម្មាធិការថវិកាជាតិរបស់អាមេរិក បញ្ជាក់ថា បច្ចុប្បន្នពលរដ្ឋអាមេរិកអាយុពី២៥ ដល់៥៤ឆ្នាំ ២៣,២% ឬ២៨,៩លាននាក់ក្លាយជា «អ្នកគ្មានការងារធ្វើ» ។លោកស្រីប៉ាទ្រីស៊ីយ៉ា លីនម័ររ៉េ ប្រធានគណៈកម្មាធិការថវិកាជាតិនៃព្រឹទ្ធសភាអាមេរិក មកពីគណបក្សប្រជាធិបតេយ្យឱ្យដឹងថា ចំនួនពលរដ្ឋអាមេរិកក្នុងវ័យបំពេញការងារក្លាយជាអ្នកគ្មានអាជីព ទាំង២៨,៩លាននាក់នោះ ភាគច្រើនជាអ្នកគ្មានការងារអចិន្ត្រៃយ៍ និងជាអ្នកដែលឈប់ស្វែងរកការងារថ្មី ។
លោកស្រីប៉ាទ្រីស៊ីយ៉ា លីនម័ររ៉េ បញ្ជាក់ថា ចំនួនពលរដ្ឋក្នុងវ័យការងារក្លាយជាអ្នកគ្មានការងារធ្វើនាពេល បច្ចុប្បន្ន មានចំនួនខ្ពស់ជាងពលរដ្ឋអាមេរិកក្នុងវ័យការងារដែលគ្មានការងារ នៅមុនពេលសេដ្ឋកិច្ចអាមេរិកជួបវិបត្តិក្នុងឆ្នាំ២០០៧ ប្រហែល៣,៥លាននាក់ ។
កាលពីមុនក្រសួងការងារសហរដ្ឋអាមេរិកបានបង្ហាញ របាយការណ៍ចុងក្រោយទាក់ទិននឹងស្ថានភាពផ្នែកការងារនៅក្នុងប្រទេស ដោយបញ្ជាក់ថា អត្រាអ្នកគ្មានការងាររបស់អាមេរិកគិតត្រឹមខែមិថុនា ២០១៤ មានប្រហែល៦,១% ឬមានចំនួន៩,៤៨លាននាក់ ដោយទិន្នន័យនេះបានទទួលរងការរិះគន់ថា ជាតួលេខអ្នកគ្មានការងារធ្វើក្នុងកម្រិតទាបជាងភាពជាក់ស្តែង ៕
ព័ត៌មានជាតិ
មតិយោបល់